ជំងឺអុជខ្មៅលើស្វាយចន្ទី
(27/02/2015 10:41:20)
ស្វាយចន្ទីកាលពីមុនគេហៅថាដើមកាត់បន្ថយភាពក្រីក្រ
ប៉ុន្តែបច្ចុប្បន្ននេះស្វាយចន្ទីបានជួយឱ្យគ្រួសារជាច្រើនក្លាយជាអ្នកមាន
បើចេះប្រើវិទ្យាសស្រ្តបច្ចេកទេសត្រឹមត្រូវ។
ជារាងរាល់ឆ្នាំតម្រូវការនាំចេញគ្រាប់ស្វាយចន្ទីច្រើន តែការផលិតនៅមានការកំណត់
ដោយសារមានការប៉ះពាល់កក្តាជាច្រើន ក្នុងនោះដង្កូវនិងជំងឺគឺជាកក្តាចំបង។
ជំងឺអុជខ្មៅគឺជាប្រភេទជំងឺតែងតែកើតឡើងលើស្វាយចន្ទី។
មានឆ្នាំខ្លះអាកាសធាតុសមស្របគឺជំងឺកើតឡើងខ្លាំង ប៉ះពាល់ដល់ទិន្នផលនិងគុណភាពគ្រាប់។
រោគសញ្ញាបំផ្លាញ
ជំងឺតែងតែកើតឡើងនិងបំផ្លាញខ្លាំងលើផ្នែកដែលនៅខ្ចីដូចជា៖ ស្លឹក មែកនិងផ្កា។
លើស្លឹកមុនដំបូងស្នាមជំងឺគឺជាស្នាមអុជខ្មៅ នៅផ្នែកកណ្តាលស្លឹកជំងឺនិងផ្នែមិនមានជំងឺមានពណ៌លឿង។
មែកខ្ចីដែលមានជំងឺសំបកពណ៌ត្នោតខ្មៅ ស្នាមជំងឺរាងផតនិងមែកស្វិតស្ងួត។ ផ្កាមានជំងឺមានពណ៌ត្នោតខ្មៅនិងជ្រុះ។
ភ្នាក់ងាបំផ្លាញនិងលក្ខខណ្ឌជំងឺកើតឡើង៖ ជំងឺកើតឡើងដោយសារផ្សឹតColletotrichum gloeosporioides។
ជំងឺកើតឡើងពេលមានសំណើមខ្ពស់និងសន្សើមច្រើន។ ជាពិសេសជំងឺកើតឡើងខ្លាំងពេលចេញត្រួយ ផ្កា និងផ្លែក្តឹប
បូកជាមួយអាកាសធាតុសមស្រប។ នៅចំការស្វាយចន្ទីដែលថែទាំមិនបានល្អ មិនត្រូវរបៀបដូចជា៖
ប្រើជីមិនសមស្របនិងប្រើអ៉ុយរ៉េលើសចំនួន មិនកាត់មែកដែលគ្មានប្រយោជន៍ចោលធ្វើឱ្យបង្កើនសំណើមក្នុងចំការ
និងធ្វើឱ្យខ្វះពន្លឺថ្ងៃ គឺជាកត្តាធ្វើឱ្យជំងឺកើតឡើងខ្លាំង។
ចំការស្វាយចន្ទីមានស្រឹងមូសច្រើនយើងនឹងឃើញក្នុងចំការមានជំងឺអុជខ្មៅច្រើនដែរ
ឬចំការដែលមិនបានបាញ់ថ្នាំកំចាត់ជំងឺទាន់ពេលវេលានៅដំណាក់កាលសំខាន់
គឺធ្វើឱ្យជំងឺកើតឡើងនិងបំផ្លាញធ្ងន់ធ្ងរដល់ទិន្ឋផលស្វាយចន្ទី។
វិធីសស្រ្តមួយចំនួនមានប្រសិទ្ធភាពនិងកាត់បន្ថយដើមទុន
üមុនចូលដល់រដូវថ្មីត្រូវសំអាតចំការ កំចាត់ស្មៅ កាត់មែកដែលដង្កូវស៊ីនិងមែកឥតប្រយោជន៍ធ្វើឱ្យដើមស្រលះល្អ
ដើម្បីកាត់បន្ថយសំណើមនិងធ្វើឱ្យពន្លឺថ្ងៃជ្រះចូលយ៉ាងងាយស្រួល។ កាត់មែកបានល្អក៏ធ្វើឱ្យងាយស្រួលក្នុងការបាញ់ថ្នាំការពារជំងឺដែរ។
üប្រើជីគ្រប់ចំនួននិងសមស្រប ហាមប្រើជីអ៊ុយរ៉េលើសចំនួន។ បន្ថែមការប្រើជីបាញ់លើស្លឹកដូចជា៖ POLYFEED 15-15-30
ក្នុងដំណាក់កាលមុនពេលចេញពកផ្កាដើម្បីបង្កើនការប្រឆាំងនឹងជំងឺ
បង្កើនការចេញផ្កាបានច្រើន នេះគឺជាលក្ខខណ្ឌបង្កើនទិន្ឋផលនិងគុណភាព។
üដើម្បីកំចាត់ស្រឹងមូសបានល្អត្រូវប្រើថ្នាំGOLDEN DRAGON 585EC
បាញ់ឱ្យជោកលើស្លឹកនិងមែកដើម្បីកាត់បន្ថយការជញ្ជក់ធ្វើឱ្យមានស្នាមលើផ្នែកខ្ចីលើដើមហើយធ្វើឱ្យជំងឺចូលបំផ្លាញ។
üក្នុងដំណាក់កាលចេញត្រួយខ្ចី ចេញផ្កានិងផ្លែខ្ចី បើជួបនឹងសំណើមខ្ពស់ សន្សើមច្រើនយើងត្រូវបាញ់ថ្នាំCARBENZIM 500FL
ដើម្បីការពារ ជាមួយបរិមាណ ២០០ម.ម/១០០លីត្រទឹក បាញ់ឱ្យជោកលើស្លឹកនិងមែក។
üក្នុងដំណាក់កាលចេញផ្កានិងផ្លែ បើជំងឺទើបកើតឡើងយើងត្រូវបាញ់ថ្នាំ២ដងឃ្លាតពីគ្នា៧ទៅ១០ថ្ងៃ។