ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 1
: 22
: 246
: 1,671
: 2,403
: 75,433
: 77,452
: 1,007,062

ការបញ្ជាស្វាយចេញផ្កាខុសរដូវនិងជំរុញការលូតលាស់ ជាមួយផលិតផល សាយហ្គន- P1 15WP (17/06/2015 14:03:59)

យើងខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជួយដល់កសិករនិងអ្នកធ្វើចំការស្វាយផ្ទាល់មានការយល់ដឹង​បន្ថែមទៀតអំពីផលិតផលទាំងនេះក៏ដូចជា
ជីនិងថ្នាំគីមីរបស់ក្រុមហ៊ុនសាយហ្គនផ្លេសប្រូថេកសិនយ៉ញស្តុកខមភេនី
ទទឹមជាមួយការយល់ដឹងនោះក៏ត្រូវមានការអនុវត្តន៍ផងដែរដើម្បីឱ្យដំណើរការក្នុងការបញ្ជាស្វាយចេញផ្កាខុសរដូវឱ្យមានប្រសិទ្ធិភាពបំផុត។
 

 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 


ស្វាយចេញស្លឹកខ្ចីជាដំណាក់កាលត្រូវប្រើសាយហ្គន-P1
Description: http://www.thanhnien.com.vn/Picture201110/Luan/xoai.jpg
Description: DOTXOA~1
 
 
 
 
 
 
 

I. វិធីប្រើសាយហ្គន-P1សម្រាប់ដើមស្វាយ
១.ប្រើច្រាស់ដែកឬកាំបិតសំអាតជុំវិញគល់ស្វាយដែលមានដី ផ្សិតនៅលើសំបកស្វាយ ត្រូវសំអាតពីគល់ឡើងទៅលើកំពស់៣០ស.ម។
២. យកចបកាប់ជីកជារណ្ដៅជំវិញគល់ស្វាយ។
៣. លាយថ្នាំអាស្រ័យទៅលើអង្កត់ផ្ចិតមែកស្វាយ៥-១០លីត្រទឹក ស្រោចពីលើដើមស្វាយមានកំពស់ ៥០ស.មពីគល់ឡើងឱ្យទឹកថ្នាំជ្រាបចូលដើមរហូតដល់គល់។
៤. អាស្រ័យទៅតាមពូជស្វាយ អង្កត់ផ្ចិតមែកស្វាយ​ និងអាយុស្វាយ... នឹងប្រើបិរមាណទឹកថ្នាំ។
ជាមធ្យម ១កំប៉ុង​១គ.ក្រ សាយហ្គន-P1​ប្រើបាន១៥ដើម ស្វាយមានអាយុជាង១៥ឆ្នាំ (៦៥ក្រ/ដើម) ឬ ២០ដើម ស្វាយមានអាយុក្រោម១៥ឆ្នាំ (៥០ក្រ/ដើម)។

 
 
Description: DSC06425
  
 

ចំណាំ៖
-         ក្រោយពេលប្រើសាយហ្គន-P1ត្រូវការទឹកដើម្បីរក្សាសំណើមរយៈពេល 2-3 សប្តាហ៍ ដើម្បី បង្កើនប្រសិទ្ធិភាពការស្រូបយកជាតិថ្នាំ។
-         មិនគួរប្រើថ្នាំទៅលើដើមស្វាយក្រិន លូតលាស់អន់ ឬស្វាយចេញស្លឹកចាស់ហួសពេល។
-         មិនគួរប្រើថ្នាំបញ្ជាស្វាយចេញផ្កាខុសរដូវលើសពី៣ឆ្នាំ។ត្រូវទុកឱ្យស្វាយសំរាក១-២ឆ្នាំ ត្រូវថែទាំដាក់ជីគ្រប់គ្រាន់ដើម្បីឱ្យស្វាយមានកំលាំងឡើងវិញ។
-         ក្រោយពេលប្រើថ្នាំសាយហ្គន-P1បាន២០-៣០ថ្ងៃ ត្រូវប្រើជីបាញ់ស្លឹក MKP (0-52-34)បរិមាណប្រើ ០.៥-១.០% (០.៥-១គ.ក្រ/១០០លីត្រទឹក)២ដង
លើកទី១រួចនិង ក្រោយមក បាន៧-១០ថ្ងៃបាញ់១ដងទៀតដើម្បីជំរុញលូតលាស់ផ្កា។
-         បន្ទាប់មក ក្រោយពេលប្រើសាយហ្គន-P1បាន៦០-៧៥ថ្ងៃ ត្រូវប្រើជីបាញ់ស្លឹកMULTI-K 13-0-46 (KNO­3)​២ដង
លើកទី១រួច(បរិមាណោ៖២%)និង ក្រោយមកបាន៧-១០ថ្ងៃបាញ់លើកទី២(បរិមាណោ៖១%)ដើម្បីជំរុញចេញផ្កាស្រុះគ្នា។

ពីរប្រភេទជីបាញ់ស្លឹកលំដាប់ខ្ពស់សម្រាប់បាញ់បន្ទាប់ពីប្រើសាយហ្គន-P1ដើម្បីជំរុញការលូតលាស់និងចេញផ្កាស្រុះគ្នា
Ø  ២០-៣០​ថ្ងៃ៖ ប្រើជីបាញ់ស្លឹក MKP (0 – 52 – 34)
Ø  ៦០-៧៥​ថ្ងៃ៖ ប្រើជីបាញ់ស្លឹក Multi-K (13 – 0 -46)
 
 
                                                                            
 
 
 

       
   
 
  
 
 
 
 
 
 
 
 
 
 
 
 


II.សេចក្តីសង្ខេបជំហាននៃការបញ្ជាស្វាយចេញផ្កាខុសរដូវ
1. ការថែទាំក្រោយពេលប្រមូលផល
-          តុបតែងលំអរមែក ជំរុញការចេញមែកនិងត្រួយថ្មីច្រើនផ្តុំគ្នា។
-          ដាក់ជី៖ ជំនួយក្នុងការចេញត្រួយធំនិងស្រុះគ្នា។ អាចប្រើប្រភេទជីមានរូបមន្ត 15-15-15ជាមួយជីសរីរាង្គ 10-15គ.ក្រ/ដើម។
អាស្រ័យលើស្ថានភាពការលូតលាស់និងទិន្នផលនៅរដូវ មុនយើងគួរប្រើឱ្យសមស្រប។
-         ស្រោចទឹកជំនួយដើមស្វាយក្នុងការស្រូបយកជីជាតិ និងឆាប់ចេញត្រួយ ។
 
2. ចេញត្រួយខ្ចីលើកទី១
-          បើសិនត្រួយខ្ចីលូតលាស់មិនបានល្អ (ដោយសារដាក់ជីមិនគ្រប់ជំនួននិងមិនត្រូវពេល)ដូចជា​ខ្លី ក្រិន ត្រូវប្រើជីបាញ់ស្លឹកបន្ថែមដើម្បីឱ្យលាស់ត្រួយបានល្អ។
-          បាញ់ថ្នាំការពារសត្វល្អិតបំផ្លាញត្រួយខ្ចី ជាពិសេសគឺជំងឺអុជស្លឹក មមាចដង្កូវស៊ីស្លឹក ចៃ និងទ្រីប។
 
3. ចេញត្រួយខ្ចីលើកទី២
-         បន្ទាប់ពីចេញស្លឹកខ្ចី១៥-២០ថ្ងៃ ប្រើថ្នាំសាយហ្គន-P1(Paclobutrazol)។
-         ថែទាំដូចដែលពេលចេញត្រួយខ្ចីលើកទី១។
4. ណែនាំការប្រើPaclobutrazol(សាយហ្គន-P1)
-          បរិមាណ៖ ១-២ក្រ ថ្នាំ/១ម៉ែត្រអង្កត់ផ្ចិតមែកស្វាយ។
-          ស្វាយនៅតូចប្រើតិចជាងស្វាយពេញវ័យ។
-          ស្វាយពេញកំលាំងលូតលាស់ស្លឹកខៀវល្អត្រូវប្រើថ្នាំច្រើនជាងស្វាយដែលលួតលាស់ទន់ខ្សោយ
-          ប្រភេទពូជស្វាយពិបាកចេញផ្កាដូចជា ស្វាយហ្វាលុក ពូជស្វាយបាលគួនស៊ីឬពួជ ĐT15 (ស្វាយថៃ) ត្រូវប្រើថ្នាំច្រើនជាងប្រភេទពូជស្វាយផ្សេងដែលងាយចេញផ្កា។
-          ហាមបញ្ជាចេញផ្កាខុសរដូវទៅលើដើមដែលទន់ខ្សោយដោយសាររដូវមុនផ្តល់ទិន្នផលច្រើន ហួសប្រមាណឬស្វាយទើបឱ្យផ្លែបាន១-២ឆ្នាំ។
-         របៀបបញ្ចា៖ លាយថ្នាំទៅតាមអង្កត់ផ្ចិតមែកស្វាយជាមួយ៥-១០លីត្រទឹកស្អាត ស្រោចចូល ទៅគល់ដែលបានជីករណ្ដៅជាមុន។
-         ត្រូវការទឹកដើម្បីរក្សាសំណើមរយៈពេល3សប្តាហ៍ដើម្បីបង្កើនប្រសិទ្ធិភាពការស្រូបយកជាតិថ្នាំ
 
5. ការជំរុញចេញផ្កាលបន្ទាប់ពីប្រើPaclobutrazol(សាយហ្គន-P1)
-         ក្រោយពេលប្រើថ្នាំសាយហ្គន-P1បាន២០-៣០ថ្ងៃ ត្រូវប្រើជីបាញ់ស្លឹក MKP (0-52-34)បរិមាណប្រើ ០.៥-១.០% (០.៥-១គ.ក្រ/១០០លីត្រទឹក)២ដង លើកទី១រួចនិង
ក្រោយមក បាន៧-១០ថ្ងៃបាញ់១ដងទៀតដើម្បីជំរុញការលូតលាស់របស់ផ្កា។
-         បាន៦០-៧៥ថ្ងៃ ត្រូវប្រើជីបាញ់ស្លឹកMULTI-K (13-0-46) បរិមាណោ៖២%ដើម្បីជំរុញចេញពកផ្កា(ផ្អាកស្រោចទឹក១៥ថ្ងៃមុនបាញ់MULTI-K)
-         ៧-១០ថ្ងៃបន្ទាប់មក​បាញ់MULTI-K លើកទី២(បរិមាណោ៖១%)។
ដំណាក់កាលនៃការបញ្ជាស្វាយចេញផ្កាខុសរដូវ

 
 
  

 
    ១     ២             ៣    ៤     ៥     ៦     ៧     ៨     ៩     ១០    ១១    ១២  ខែ
                                                                                                                                                           
 
 
 
Description: IMG_0226
ក្រុមហ៊ុនសាយហ្គនផ្លេសប្រូថេកសិនយ៉ញស្តុកខមភេនី
វិស្វករ. ĐỖ CÔNG HOÀNG