ពីអានឆរ៣
ECជាផលិតផលកំចាត់ស្មៅក្នុងស្រូវរបស់ក្រុមហ៊ុនLGLife Sciences -កូរ៉េផលិតផលនេះបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន សាយហ្គន ផ្លេន ប្រូថេកសិនយ៉ញស្តុក ខមភេនី នៅប្រទេសវៀតណាមនិងប្រទេសកម្ពុជា។
ផលិតផលពីអានឆរ៣
ECបានប្រជាកសិករជាច្រើនជឿជាក់ទុកចិត្តនិងគាំទ្រការប្រើប្រាស់ដោយសារគុណភាពខ្ពស់ សំលាប់ស្មៅបានល្អ សុវត្ថិភាពសម្រាប់ស្រូវ បរិស្ថានសត្វល្អិតក្នុងទឹកនិងអ្នកប្រើប្រាស់។
លក្ខណៈពិសេសរបស់ពីអានឆរ៣
ECគឺៈ
កំចាត់បានច្រើនប្រភេទស្មៅនៅលើដំណាំស្រូវដូចជាស្មៅបែកក្បាល(ផ្កាស្មៅ) ស្មៅកន្ទុយក្ងោក កក់ជ្រុង កក់ភ្នែកក្តាម ច្រាច់ ជន្ទល់ភ្នំ ទាវ កំពីងពួយ កណ្តៀងឈើ...
ស្រួលប្រើ អាចលាយជាមួយថ្នាំសំលាប់សត្វល្អិត មម៉ាចត្នោតដូចជា
បាស៊ីដ៥០ សាហ្គូមេត្រូ៥០Schezgold ឬថ្នាំកំចាត់ស្មៅដូចជា:
Star 10 WP, Beron 10 WP, យីកូ720 SL។
ពីអានឆរជ្រាបរហ័សចូលផ្ទៃក្នុងតាមរយៈស្លឹកស្មៅ ក្រោយពេលបាញ់៥-៦ម៉ោងប្រសិនបើមានភ្លៀងថ្នាំនៅតែមានប្រសិទ្ធិភាព។
វិសាលភាពទូលាយ បាញ់ពេលបានពី៨-២០ថ្ងៃក្រោយពីព្រោះឬស្ទូង ប្រើបរិមាណ០.៨-១.០លីត្រ/ហិត។ អាចបាញ់យឺតពេលដើម្បីសំលាប់ស្មៅបែកក្បាលដែលចាស់(ស្មៅមានពី៧ស្លឹកឡើងទៅ)ប្រើបរិមាណ១.២-១.៤លីត្រ/ហិត (លាយ៦០-៧០ម.ល/ធុងទឹក១៦លីត្រ បាញ់២ធុងសម្រាប់ដី១០០០ម
២)។
ដើម្បីសំលាប់ស្មៅបានល្អ ប្រជាកសិករត្រូវចំណាំនិងអនុវត្តដូចខាងក្រោមៈ
F កន្លែងមានស្មៅច្រើនឬកន្លែងស្រូវក្រាសបាំងបាត់មិនឃើញស្មៅ កសិករត្រូវបាញ់យឺតយឺត បាញ់ឱ្យស្មើដៃដើម្បីឱ្យថ្នាំបះជាមួយដើមនិងស្លឹកស្មៅបានច្រើន។ ពេលបាញ់ថ្នាំដីស្រែត្រូវមានសំណើម។ ប្រសិនបើដីស្រែមានទឹកត្រូវបង្ហូរទឹកចេញដើម្បីដើមស្មៅនិងស្លឹកស្មៅស្ងួតទឹកប្រហែល៣០នាទីទើបចាប់ផ្ដើមបាញ់។ក្រោយពេលបាញ់បាន១-៣ថ្ងៃ ត្រូវបង្ហូរទឹកចូលមានកំពស់ទឹកប្រហែល២/៣ដើមស្រូវនិងរក្សាទឹកទុកយ៉ាងតិចបំផុត៤-៥ថ្ងៃ។ អាចដាក់ជីលើកទី១សម្រាប់ស្រូវ។
F ដោយឡែកខេត្តនៅតំបន់ខាងជើងរយៈពេលស្រូវបាន៨-១៦ថ្ងៃបន្ទាប់ពីព្រួសឬស្ទូង លាយ២៥ម.ល/ធុងទឹក១២លីត្របាញ់ សម្រាប់មួយរ៉ៃស្មើនិង៣៦០ម
២(គិតតាមតំបន់ខាងជើងប្រទេសវៀតណាម) ។
F ប្រសិទ្ធិភាពកំចាត់ស្មៅមិនបានល្អពេលអាកាសធាតុត្រជាក់(រងារ)។មិនគួរបាញ់ថ្នាំពេលសីតុណ្ហភាពទាបជាង១៦
0C។
Fចំពោះស្រែតំបន់ខ្ពង់ដីចំការ ស្រូវព្រួសគោកតាមជើងភ្នំដីវាលទំនាប បាញ់ថ្នាំពេលដីមានសំណើម។ ប្រសិនបើដីស្ងូតគ្មានសំណើមត្រូវរងចាំមេឃភ្លៀងធំទើបបាញ់ បើបាញ់យឺតពេលត្រូវប្រើបរិមាណថ្នាំច្រើនជាងការណែនាំ។
F ប្រសិនបើរដូវមុនមានប្រភេទកក់ច្រើនដូចជាៈ កក់ជ្រុង កក់ភ្នែកក្តាម កក់កណ្តៀរ ដីស្រែមានកន្លែងទំនាប ដក់ទឹក គួរប្រើផ្សំ ពីអានឆរ៣
ECជាមួយថ្នាំកំចាត់ស្មៅStar 10WP ឬBeron 10WP ឬZico 720 DD។ ពេលប្រើផ្សំជាមួយគ្នា២ប្រភេទថ្នាំត្រូវតែប្រើបរិមាណទាបបំផុតតាមការណែនាំប្រភេទថ្នាំនិមួយៗ។
សូមចំណាំមុនពេលបាញ់ថ្នាំត្រូវអានការណែនាំនៅលើកញ្ចប់ឱ្យបានច្បាស់លាស់ដើម្បីអនុវត្ត។
សូមជូនពរប្រជាកសិករមានការដំដុះបានជោគជ័យ ទទួលបានទិន្នផល់ខ្ពស់ ។
ក្រុមហ៊ុន សាយហ្គន ផ្លេន ប្រូថេកសិនយ៉ញស្តុកខមភេនី
អនុបណ្ឌិតៈគីវាំងង៉ក