ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 1
: 45
: 224
: 843
: 2,560
: 72,202
: 77,452
: 1,003,831

ថ្នាំកំចាត់ស្មៅក្នុងចំការពោត មីហ្ស៊ីន 80WP (28/11/2014 09:55:51)

ថ្នាំកំចាត់ស្មៅក្នុងចំការពោត
មីហ្ស៊ីន​80WP
ដើម្បីដាំពោត ក្រៅពីការជ្រើសរើសពួជ រដូវអោយសំស្រប ការគ្រប់គ្រងស្មៅគឺជាកត្តាសំខាន់របស់ប្រជាកសិករ។​ ដោយសារតែស្មៅវាប៉ះពាល់ដល់ការលូតលាស់របស់ពោត ប្រសិនយើងអត់កំចាត់ឱ្យអស់ក្នុងចំការ។
ដើម្បីកំចាត់ស្មៅយើងមានច្រើនវិធី តែការប្រើថ្នាំកសិកម្មគឺជាវិធីល្អបំផុតដោយសារការសំលាប់ស្មៅរបស់ថ្នាំដាច់ខាតត្រូវតែងាប់ កាត់បន្ថយពលកម្មនិងចំណេញពេលវេលាបើប្រៀបជាមួយធ្វើស្មៅនឹដៃ។
     ចំពោះពោតការកំចាត់ស្មៅពេលពោតទើបដាំ ទើបចេញពន្លកឬទើបមានស្លឹក គឺជាកត្តាសំខាន់ជួយឱ្យពោតលូតលាស់បានល្អ។ផលិតផល​ មីហ្ស៊ីន 80WPបានផលិតនិងចែកចាយតាមស្តង់ដារបស់ ក្រុមហ៊ុនសាយហ្គនផ្លេនប្រូថេកសិនយ៉ញស្តុកខេមភេនី។
*  លក្ខណះពិសេសរបស់ថ្នាំមីហ្ស៊ីន80WP
·        សំលាប់បានច្រើនប្រភេទស្មៅក្នុងគ្រុមស្មៅស្លឹកតូចនិងស្មៅស្លឹកធំដែលដុះចេញពីគ្រាប់ជារៀងរាល់ឆ្នាំដូចជា៖ ស្មៅបែកក្បាល ស្មៅកន្ទុយក្ងោក ស្មៅជើងក្រាស់ ស្មៅជើងមាន់ ផ្ទីបន្លា ប៉េងប៉ោះស្រោម,...
·        សារធាតុកំចាត់ស្មៅក្នុងថ្នាំមីហ្ស៊ីនគឺ Atrazin​ មានលក្ខណះជ្រាបចូលខ្លាំង ការជ្រាបចូលតាមស្លឹក តាមឫសនិងតាមបន្លកស្មៅដូច្នេះការសំលាប់ស្មៅបានល្អនិងមានសុវត្តិភាពចំពោះដំណាំ។
·        លក្ខណះសំលាប់ស្មៅមីហ្ស៊ីនមាន២ដំណាក់កាល៖ មុនពេលដុះនិងក្រោយពេលដុះ (បាញ់ថ្នាំមុនឬក្រោយពេលស្មៅដុះ ពេលស្មៅទើបចេញពន្លកនិងទើបដុះបាន១ទៅ៣ស្លឹក)
·        ក្រៅពីកំចាត់ស្មៅក្នុងចំការពោត មីហ្ស៊ីននៅអាចប្រើសំរាប់កំចាត់ស្មោក្នុងចំការអំពៅនិងម្នាស់។
*     វិធីប្រើ
ü  ចំពោះពោត៖​ បាញ់ក្រោយពេលដាំបាន១ទៅ២ថ្ងៃ ឬពោតដុះកម្ពស់២០ទៅ៣០ស.ម (ស្មៅដុះបាន១ទៅ៣ស្លឹក) ត្រូវលាយ៤០-៧០ក្រាមក្នុងទឹក១៦លីត្រ បាញ់២,៥-៣ធុងក្នុង១០០០ម
ü  ចំពោះអំពៅ៖ បាញ់ភ្លាមក្រោយពេលដាំឬពេលស្មៅដុះបាន១-៣ស្លឹក។ លាយ១២០-១៦០ក្រាមក្នុងធុង១៦លីត្រទឹក បាញ់២,៥-៣ធុងក្នុង១០០០ម
ü  ចំពោះម្នាស់៖ បាញ់ក្រោយពេលដាំបាន៣ថ្ងៃ ស្មៅមិនទាន់ដុះឬពេលស្មៅដុះបាននៅតូច១-៣ស្លឹក។
*    ចំណាំ៖
Øប្រសិនបាញ់យឺតពេលត្រូវប្រើបរិមាណខ្ពស់
Øពេលបាញ់ថ្នាំដីត្រូវមានសំ​ណើម ប្រសិនដីស្ងួតត្រូបញ្ចូលទឹកឱ្យសើមហើយទើបបាញ់ថ្នាំ។
Øពេលបាញ់ហាមបាញ់ប៉ះលើដំណាំផ្សេងៗដូចជា៖ ស្រូវ បន្លែ សណ្តែកសៀង សណ្តែកដី សណ្តែកបាយ ដំឡូងបារាំង។
មុនពេលបាញ់ថ្នាំត្រូវអានការណែនាំរបស់អ្នកផលិតនៅលើសំបកវេចខ្ចប់ឱ្យបានច្បាស់។
​​​​      សូមជូនពរប្រជាកសិករទទួលបានដំលាយនិងទិន្នផលខ្ពស់!!!
អនុបណ្ឌិត៖​ គីវាំងង៉ក