ប្រើពីអានឆរ ហ្គោល ៨.៥EC ដើម្បីកំចាត់ស្មៅក្នុងស្រូវ រដូវរងារនិងនិទាឃរដូវ ២០១៤
(13/11/2014 16:41:52)
ផលិតផលសម្រាប់កំចាត់ស្មៅនៅលើដំណាំជាពិសេស កំចាត់ស្មៅក្នុងស្រូវរបស់ក្រុមហ៊ុនសាយហ្គនផ្លេនប្រួថេកសិនយ៉ញស្តុកខមភេនីជាយូរមកហើយនិងបច្ចុប្បន្ននេះប្រជាកសិករមួយចំនួនធំបានស្គាល់ថាជាផលិតផលមានប្រសិទ្ធិភាពនិងគុណភាពខ្ពស់សុវត្ថិភាពសម្រាប់ដំណាំបរិស្ថាននិងអ្នកប្រើប្រាស់។ដូច្នេះជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនបានផ្តល់ជាទីផ្សារដ៏ធំមួយសម្រាប់ថ្នាំកំចាត់ស្មៅមានច្រើនប្រភេទ ជាពិសេសគឺផលិតផលរបស់ប្រទេសកូរ៉េដូចជាPyanchor 3EC,Pyan-plus 5.8EC និង Star 10WP។
ក្រុមហ៊ុនយល់ច្បាស់ពីទួនាទីខ្លួនឯងជាមួយប្រជាកសិករនិងអតិថិជនបានជឿជាក់ទុកចិត្តនិងគាំទ្រការ ប្រើប្រាស់ឬលក់ផលិតផលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនសាយហ្គនផ្លេនប្រួថេកសិនយ៉ញស្តុកខមភេនីនៅ ក្នុងការផលិតក៏ដូចជាការលក់ថ្នាំកសិកម្ម ក្រុមហ៊ុនតែងមានការ ព្យាយាម ស្វែងយល់ ស្រាវជ្រាវ នូវសារធាតុថ្មីល្អជាង មានគុណភាពខ្ពស់ជាងនិងមានសុវត្ថិភាពប្រសើរជាង។
ដោយការចង់បានផលិតផលដ៏ល្អបំផុតកំចាត់បានស្មៅច្រើនប្រភេទរួមទាំងប្រភេទស្មៅដែលពិបាកកំចាត់បំផុតដូចជាស្មៅកន្ទុយក្ងោកនិងស្មៅបែកក្បាល ប៉ុន្តែត្រូវមានសុវត្ថភាពសម្រាប់ស្រូវ បរិស្ថាន និងអ្នកប្រើប្រាស់។ ក្រុមហ៊ុនសាយហ្គនផ្លេនប្រួថេកសិនយ៉ញស្តុកខមភេនីសហការយ៉ាងសកម្មជាមួយ ក្រុមហ៊ុនLG Life Sciences-កូរ៉េក្នុងការស្រាវជ្រាវលាយផ្សំសារធាតុកំចាត់ស្មៅថ្មីមួយចំនួននិងបានធ្វើការពិសោធជាច្រើនឆ្នាំនៅក្នុងតំបន់ អេកូឡូស៊ីផ្សេងៗគ្នាជាច្រើនក្នុងនោះមានតំបន់ស្រូវទន្លេមេគង្គ។ លទ្ធផលដែលទទួលបាន បានបង្ហាញថាសារធាតុផ្សំអាចបំពេញតាមតម្រូវការខាងបច្ចេកទេសដែលបានកំណត់។ បានអនុញ្ញាតឱ្យយើងខ្ញុំបង្ហាញដល់ប្រជាកសិករ និងដេប៉ូពីផលិតផលថ្នាំកំចាត់ស្មៅថ្មីមួយ សម្រាប់ស្រូវ នោះគឺផលិតផល ពីអានឆរហ្គោល ៨.៥EC ។
ចំនុចខ្លាំងពីសេសរបស់ពីអានឆរហ្គោល ៨.៥ECគឺ៖
Fមាន០២សារធាតុកំចាត់ស្មៅនៅក្នុងមួយផលិតផលកំចាត់បានស្មៅគ្រប់ប្រភេទដូចជាស្មៅស្លឹងស្រួច ស្លឹកធំ និងប្រភេទកក់ ជាពីសេសកំចាត់បានល្អប្រភេទស្មៅកន្ទុយក្ងោកនិងស្មៅបែកក្បាល។
Fមានសុវត្ថភាពសម្រាប់ដើមស្រូវ បើបាញ់ថ្នាំត្រួតលើគ្នាស្រូវមិនមានបញ្ហាលឿងស្លឹកឡើយ។
Fវិសាលភាពទូលាយ បាញ់សម្រាប់ស្រូវព្រោះក្នុងរយៈពេលពី 7-15 ថ្ងៃ (ពេលស្មៅបែកក្បាលមាន 2-5 ស្លឹក)។
Fបរិមាណប្រើៈ ០.៨-១.០លីត្រ/ហិកតា លាយ៤០-៥០ម.ល/ធុងទឹក១៦លីត្រ បាញ់២ធុង/១០០០ម២។ ដោយការ កំចាត់ស្មៅកន្ទុយក្ងោកនិងស្មៅបែកក្បាលយ៉ាងមានប្រសិទ្ធភាព ដូចនេះអាចប្រើពីអានឆរហ្គោល៨.៥ECនូវបរិមាណ១.២លីត្រ/ហិតសម្រាប់បាញ់សំអាតកន្លែដែលស្មៅសេសសល់ក្រោយពេលបាញ់ថ្នាំឃុំគ្រាប់ស្មៅ។
ដើម្បីឱ្យថ្នាំកំចាត់ស្មៅបានល្អ ត្រូវចំណាំនិងអនុវត្តតម្រូវដូចខាងក្រោមនេះ
Fដោយសារថ្នាំជ្រាបចូលតាមរយៈស្លឹក ដូច្នេះត្រូវបង្ហូរទឹកចេញដើម្បីឱ្យស្លឹកនិងដើមស្មៅបះជាមូយទឹកថ្នាំបានច្រើន។ក្រោយពេលបាញ់ថ្នាំបាន១-៣ថ្ងៃត្រូវបង្ហូរទឹកចូលមានកំពស់ទឹកប្រហែល២/៣ដើមស្រូវនិងរក្សាទឹកទុកយ៉ាងតិច៤-៥ថ្ងៃ។
Fកន្លែងមានស្មៅច្រើនឬកន្លែងស្រូវក្រាសបាំងបាត់មិនឃើញស្មៅ ត្រូវបាញ់យឺតយឺត បាញ់ឱ្យស្មើដៃ មិនមានបញ្ហាពេលបាញ់ត្រួតលើគ្នាពីព្រោះថ្នាំនេះមានសុវត្ថិភាពចំពោះដើមស្រូវ។
Fក្រោយពេលបាញ់៥-៦ម៉ោង ប្រសិនបើមានភ្លៀងមិងចាំបាច់បាញ់ឡើងវិញទេ ថ្នាំនៅតែមានប្រសិទ្ធិភាព។
Fនៅថ្ងៃដែលអាកាសធាតុក្តៅស្ងួតគួរបាញ់ថ្នាំនៅពេលព្រឹកឬពេលរសៀលត្រជាក់ខ្យល់តិចនិងបាញ់ថ្នាំ យឺតយឺត បាញ់ឱ្យសព្វស្មើលើស្លឹកស្មៅ។
សូមចំណាំមុនពេលបាញ់ថ្នាំត្រូវអានការណែនាំនៅលើកញ្ចប់ឱ្យបានច្បាស់លាស់ដើម្បីអនុវត្ត។
សូមជូនពរប្រជាកសិករមានការដំដុះបានជោគជ័យ ទទួលបានទិន្នផល់ខ្ពស់ ។
ក្រុមហ៊ុន សាយហ្គន ផ្លេន ប្រូថេកសិនយ៉ញស្តុកខមភេនី
អនុបណ្ឌិតៈ គីវាំងង៉ក