ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 2
: 96
: 250
: 1,050
: 2,403
: 74,812
: 77,452
: 1,006,441

ការបំផ្លាញរបស់កណ្តុរនិងការកំចាត់ (08/01/2014 14:09:58)

កណ្តុរជាសត្វចង្រៃសំខាន់ទាំងស្រុងក្នុងតំបន់ដាំស្រូវនៅអាស៊ី ប្រសិនបើមិនការពារបានល្អទេ 
និងខាតបង់ផលិតផលដោយសារកណ្តុរប្រែងយ៉ាងសំខាន់ដោយផ្ទាល់និងធ្វើអោយថយចំណូលរបស់ប្រជាកសិករ។
លក្ខណៈកណ្តុរ

កណ្តុរមានភ្នែកមិនសូវច្បាស់ប៉ុន្មានទេ មើលឆ្ងាយមិនសូវឃើញ មិនអាចបែងចែកប្រភេទពណ៍ប៉ុន្តែកណ្តុរ
អាចចាប់ក្លិនបានល្អកណ្តុរមានត្រចៀកវៃ រហ័សរហួន តោងឡើងលើ កកាយដីបានលឿន ហែលទឹកបានល្អ 
សំខាន់គឺបំផ្លាញនៅពេលយប់ កណ្តុរអត់មានចង្កូមទេ ប៉ុន្តែមានធ្មេញមុខវែង។កណ្តុរមានចរិកសង្ស័យកន្លែងផ្លែក 
ចំណី ជាធម្មតារស់នៅក្នុងរូង ជាពិសេសនៅក្នុងវាលស្រែ។ពេលស្រូវទុំ កណ្តុរចេញពីរូង មករស់នៅក្នុងស្រែជួនកាលធ្វើសំបុក។
            កណ្តុរមិនចូលចិត្តទឹក ដូចេ្នះឆ្នាំណារាំងខ្លាំង ឆ្នាំនោះកណ្តុរច្រើន។កណ្តុរគ្មានលិទ្ធភាពដើរត្រឡប់ក្រោយទេ
 ដូចេ្នះ ក្នុងរូងកណ្តុរជីកច្រើនជ្រុងច្រកល្ហកសំរាប់ចេញ។ពេលកណ្តុរពេញវ័យមានការពិបាកបែងចែកកណ្តុរឈ្មោលញី
ដោយប្រើភ្នែកណាស់។នៅក្នុងស្រែពេលខ្វះចំណី ដោយជំងឺ កណ្តុរនិងទៅកន្លែងផ្សេង។ពេលវេលារស់នៅរបស់កណ្តុរគឺ១ឆ្នាំ
ក្នុងនោះកណ្តុរញីរអាយុវែងជាងកណ្តុរឈ្មោល។
            កណ្តុរស៊ីមិនរើសពិសេសស៊ីចំណីបៃតងក្រៅពីនេះកណ្តុរស៊ីកូនត្រី ខ្ចៅ ក្តាម។
            ពេលវេលាពេញវ័យរបស់កណ្តុរលឿន។ក្រោយពេលកើតប្រហែលជា១-២ខែកណ្តុរនិងចាប់គូបន្តពូជទៀត។
អត្រាមធ្យមរបស់កណ្តុរកើតកូនបាន4-6​ដង។មួយដង5-12​ក្បាល។
កណ្តុរចំនុចសំខាន់គឺបំផ្លាញនៅពេលយប់។នៅក្នុងស្រូវ។ប្រសិនបើត្រូវបំផ្លាញលឿនស្រូវអាចដាំឡើងវិញ។
ប៉ុន្តែនៅពេលទុំគឺមិនស្មើ។តែប្រសិនបើបំផ្លាញយឺតស្រូវមិនអាចដាំឡើងវិញបានទេមិនបង្កើនទិន្នផល។
កណ្តុរមានសត្រូវច្រើនដូចជាពស់ ឆ្មា ឆ្កែ ជំងឺអន្តរាយ…ប៉ុន្តែសត្រូវសំខាន់គឺមនុស្ស​។
ការពារ-សំលាប់
            បេសកម្មសំលាប់កណ្តុរគឺធ្វើលឿននៅដើមរដូវ ធ្វើតែម្តង​ បន្តបន្ទាប់  គ្រប់ទីកន្លែង និងមានការចូលរួមរបស់ប្រជាសហគមន៍។
ការការពារៈ
            -កំណត់រដូវសមស្រប ត្រូវព្រោះដាំ ប្រមូលផលតែម្តង។
            -មិនត្រូវដាំប្រភេទដំណាំច្រើននៅក្នុងស្រែ
            -សំអាតស្រែបានស្អាត​និង
            -ការពារសត្រូវរបស់កណ្តុរ
ការសំលាប់
អន្ទាក់ដំណាំ៖ នៅលើវាលស្រែយើងរើសស្រែមួយចំនួនព្រោះស្រូវមុននិងព្រោះស្រូវក្រអូបដើម្បីទាក់ទាញកណ្តុរ
 ស្រែអន្ទាក់ត្រូវពទ្ធ័ជុំវិញនឹងថង់ប្លាស់ស្ទិច ក្នុងស្រែដាក់អង្គប់ចាប់កណ្តុរ។ ត្រូវឧស្សាហ៍ទៅមើលស្រែដើម្បីរើសយកកណ្តុរនិងពស់ចេញ។
បាញ់ទឹកចូលដើម្បីកាត់បន្ថយនិងសំលាប់កណ្តុរ ៖ ប្រសិនជាអាចត្រូវរក្សារទឹកឱ្យបានខ្ពស់នៅដំណាក់កាលស្រូវផើមនិងពេលស្រូវចេញ
ដើម្បីកាត់បន្ថយការកណ្តុរធ្វើរន្ធក្នុងភ្លឺស្រែ។ការកំចាត់កណ្តុរ៖ ប្រើវិធានការដូចជា ជីករន្ធ ដាក់អន្ទាក់ ការបំពុលដោយផ្សែង ប្រើឆ្កែចាប់កណ្តុរ។ 
ប្រើវិធីសំលាប់កណ្តុរមានគុណភាព អស់លុយតិច មិនប៉ះពាល់បរិស្ថានដូចជា ប្រើចំហាយថ្មស្អុយ ស្ពាន់ធរ័ ដុតចម្បើងលាយជាមួយម្ទេសគ្រាម,...
លាយថ្នាំជាមួយចំណី៖ ក្នុងស្រែ១០០០ម៉ែត្រការេ ដាក់១៥ទៅ២០ចានថ្នាំ ចានថ្នាំត្រូវដាក់ក្រោមភ្លឺស្រែ ចំងាយពីស្រែ១ម៉ែត្រ ឃ្លាតពីគ្នា១០ម៉ែត្រ។ 
ចំណីលាយដូចជា អង្ករ សាច់ដូង ដំឡូងមីលាយថែមប្រេងឆាឬលាយជាមួយចំណីសត្វ។ 
ដើម្បីកុំឱ្យកណ្តុរខ្លាចចំណី ត្រូវដាក់ចំណីមិនលាយថ្នាំជាប់គ្នា៣ទៅ៥ថ្ងៃ ក្រោយមកចាំយើងលាយជាមួយថ្នាំZincphos 20%​ តាមការណែនាំ។ 
ត្រូវធ្វើបន្តបន្ទាប់គ្នា ត្រូវយកថ្នាំដែលលាយចំណីយកទៅកប់ចោល។ 
5. ចាប់កណ្តុរយកធ្វើអាហារ៖ នោះគឺជាវិធានការកំចាត់កណ្តុរមានប្រសិទ្ធិភាពនិងរកបានចំណូល។
 សាច់កណ្តុរមានរសជាតិឆ្ងាញ់មានសារធាតុបំប៉នខ្ពស់សំរាប់អ្នកជនបទមានចំណូលទាប។