ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 12
: 85
: 344
: 659
: 2,560
: 72,018
: 77,452
: 1,003,647

ជំងឺរលាកស្រទបលើដើមស្រូវ (21/07/2014 14:16:46)

ខុសពីជំងឺឆេះស្លឹក(អុចត្នោត)កើតមាននៅក្នុងអាកាសធាតុប្រែប្រួលក្តៅត្រជាក់មេឃស្រទុំមានទឹកសន្សើមច្រើន
ដូច្នេះនឹងកើតមានញឹកញាប់និងបំផ្លាញក្នុងរដូវរងារ-និទាឃរដូវ។​ ជំងឺរលាកស្រទបចូលចិត្តអាកាស ធាតុក្តៅ
សំណើមខ្ពស់ ពន្លឺថ្ងៃតិច ដូច្នេះជំងឺលេចឡើងនៅក្នុងរដូវក្តៅរដូវស្លឹកឈើជ្រុះ រដូវប្រាំង។
ភ្នាក់ងារចម្លង
ជំងឺរលាកស្រទបកើតមានមកពីផ្សិតរស់ក្នុងដី៖​ Rhizoctonia solaniក្រៅពីដំណាំស្រូវផ្សិតនឹងបំផ្លាញ
ទៅ លើដំណាំបន្លែ សណ្តែក ពោត ល្ពៅ ត្រសក់ ការ៉ុត ម្ទេស... ធាតុបង្កជំងឺតាមរយៈទឹកស្រោច ដីមានរោគជំងឺសំណល់ដំណាំមានជំងឺពីរដូវមុន។
​ នៅលើដំណាំស្រូវ បើធ្វើស្រូវប្រាំង (រយៈពេលខ្លី)ទិន្នផលខ្ពស់ស្រូវសាបព្រោះ ស្ទូងក្រាស ខ្វះពន្លឺថ្ងៃ​ ប្រើជីអាសូតច្រើន ប្រើជីអាសូតយឺតពេល
នៅវាលស្រែមានសំណើមខ្ពស់ពេក ស្រែនៅរដូវមុនមានជំងឺរលាកស្រទប មិនបានសំអាតចំបើង ស្រង៉ែ ស្មៅចង្រៃ... ជំងឺរលាកស្រទបនិងកើតមាននៅរដូវក្រោយ។
ខុសពីជំងឺឆេះស្លឹក អាចកើតឡើងនៅគ្រប់ដំណាក់កាលនៃការលូតលាស់និងបំផ្លាញទាំងអស់នៅលើសិរីរាង្គ របស់ស្រូវ។
ម្យ៉ាងវិញទៀត ដំបៅដែលអាចមើលឃើញដូច្នេះងាយស្រួលក្នុងការព្យាបាល ទាន់ពេលវេលា។
ជំងឺរលាកស្រទប ផ្ទុយទៅវិញ ជាធម្មតាកើតឡើងក្នុងដំណាក់កាលស្រូវបែកគុម្ព - ស្រូវដង្ហើម ចេញគួរ (រយៈពេល ៣៥ - ៧០ថ្ងៃក្រោយពេលព្រោះ)
ជំងឺកំពុងបន្តការលូតលាស់កន្លែងស្ទបស្លឹកនៅជាប់ផ្ទៃទឹក របស់ដើមស្រូវ ដូច្នេះប្រសិនបើមិនរកឃើញជំងឺជាមុនទេ
ទុកឱ្យជំងឺបង្កបង្កើតឡើងដល់ស្លឹកស្រូវដង្ហើម (ចេញផ្កា)ទើបព្យាបាលជំងឺ វាយឺតពេលហើយ។
រោគសញ្ញារលាកស្រទបស្រួលគត់សំគាល់ជាដំបូងជំងឺលេចឡើងនៅស្ទបស្លឹកនៅជាប់ផ្ទៃទឹក
របស់ដើមស្រូវ ដំបៅជំងឺមានរូបរាងអុជដុំៗដូចស្បែកខ្លារខិន ពណ៌ខៀវប្រផេះ ជុំវិញមានពណ៌ត្នោត ជាប់ទឹក ដំបៅជំងឺនឹង
ស៊ីចូលស្ទបស្លឹកបន្តិចម្តងៗធ្វើឱ្យស្ទបស្លឹកលឿង ស្ងួតនិងងាប់បន្តិចម្តង​ ក្នុងរយៈពេលនោះដែរ ជំងឺក៏បាន
រីករាលដាលឡើងទៅលើ នៅពេលដែលជំងឺនេះរាលដាលឡើងទៅដល់ស្លឹក(ចេញផ្កា) ទិន្នផលអាចនឹង
ត្រូវបានកាត់បន្ថយដល់50% ស្រូវស្គក គ្រាប់ស្រូវមិនល្អ ពេលកិនអាចបាក់។
ប្រសិនបើសង្កេតឱ្យច្បាស់ទៅលើស្នាមជំងឺចាស់យើងនឹងឃើញមានផ្សិតពណ៌ត្នោតប្រផេះ, រឹង។
នេះគឺជា បាក់តេរីៗនេះក្រោយមកវានឹងធ្លាក់ចុះទឹកឆ្លងរាលដាលតាមរយៈដើមស្រូវ ឬនៅក្រោមដី
ក្នុងចំបើងនឹងបង្ក បង្កើតហើយបំផ្លាញនៅរដូវក្រោយ។
ជំងឺរលាកស្រទបជាធម្មតាកើតមានជាចង្កោមនៅវាលស្រែ ជាពិសេសកន្លែងដែលស្រូវដុះក្រាស់ពេក
និងល្អ ពេក(នៅកណ្តាលវាលស្រែឬនៅជិតផ្លូវទឹកចេញចូល) ដូច្នេះប្រជាកសិករត្រូវចំណាំកន្លែងនេះជាដំបូងបង្អស់
ការបង្ការនិងការព្យាបាល
ដើម្បីបង្ការនិងព្យាបាលជំងឺរលាកស្រទបត្រូវអនុវត្តតាមវិធានការសំយោគគឺ៖
. សំអាតចំបើង ស្រង៉ែ ស្មៅចង្រៃ កាកសំណល់ដំណាំដែលសេសសល់ក្រោយពេលប្រមូលផល។
.​ មិនសាបព្រោះ ស្ទូងក្រាស់ពេក ប្រើជី NPKគ្រប់ជំនួន មិនប្រើជីអាសូតច្រើនហួសប្រមាណ
មិនប្រើជីអាសូតយឺតពេល គួរបង្កើនជីK ធ្វើឱ្យស្រូវរឹងមាំនិងធន់ទ្រាំជាមួយជំងឺ។
៣. កុំទុកឱ្យស្រែសើមពេក ទឹកក្នុងស្រែច្រើនពេក។
៤. ទៅមើលស្រែជាទៀងទាត់ ជាពិសេសនៅដំណាក់កាលស្រូវផើម-ចេញផ្កាយកចិត្តទុកដាក់កន្លែង
ដែលស្រូវដុះក្រាស់ ត្រូវវែកនិងពិនិត្យមើលគល់ស្រូវតើមានជំងឺ
ឬមិនមាន។ ប្រសិនជាមានជំងឺ ត្រូវផ្អាកប្រើជី អាសូត ផ្អាកបាញ់ប្រភេទជីបាញ់ស្លឹកមានអាសូត និង​ត្រូវបាញ់ថ្នាំកំចាត់ជំងឺភ្លាម។
៥. ប្រើថ្នាំជំនាញកំចាត់ជំងឺដូចជា៖
FVanicide3SL,5SL៖ បរិមាណ 1.4លីត្រ(1.0​លីត្រ)/ហិកតា
FSaizole 5SL៖ 1.0 លីត្រ/ហិកតា
ចំណាំ៖ ពេលបាញ់ត្រូវបាញ់ឱ្យសព្វបាញ់គ្រប់ចំនួនទឹកតាមការណែរនាំ។
សាយហ្សុល 5SC