ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 2
: 235
: 449
: 1,638
: 2,403
: 75,400
: 77,452
: 1,007,029

ប្រើពីអានឆរ ៥EC ដើម្បីកំចាត់ស្មៅក្នុងស្រូវ រដូវរងារនិងនិទាឃរដូវ ២០១៤-២០១៥ (13/11/2014 16:39:41)

ពីអានឆរ៥ECជាផលិតផលកំចាត់ស្មៅក្នុងស្រូវរបស់ក្រុមហ៊ុន LGLife Sciences-​កូរ៉េ បានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន សាយហ្គន ផ្លេន ប្រូថេកសិនយ៉ញស្តុក ខមភេនី នៅប្រទេសវៀតណាមនិងប្រទេសកម្ពុជា។
ក្រៅពីពីអានឆរ៣ECដែលកសិករជឿជាក់ទុកចិត្តនិងគាំទ្រការប្រើប្រាស់ នៅរដូវរងារនិងនិទាឃរដូវ២០១៤-២០១៥ ខាងមុខនេះ ក្រុមហ៊ុន សាយហ្គន ផ្លេន ប្រូថេកសិនយ៉ញស្តុក ខមភេនី សហការជាមួយក្រុមហ៊ុន LGLife Sciences-​កូរ៉េ ផ្សព្វផ្សាយនៅលើទីផ្សាផលិតផលពីអានឆរ៥ECមានសារធាតុកម្រិតខ្ពស់ គុណភាពមានស្ថេរភាព សំលាប់ស្មៅងាប់ស្អាត់ សុវត្ថិភាពសម្រាប់ស្រូវ បរិស្ថាននិងអ្នកប្រើប្រាស់។
 ផលិតផលពីអានឆរ៥ECមានលក្ខណៈពិសេសដូចពីអានឆរ៣EC នោះគឺៈ
*      កំចាត់បានច្រើនប្រភេទស្មៅដូចជាស្មៅបែកក្បាល(ផ្កាស្មៅ) ស្មៅកន្ទុយក្ងោក កក់ជ្រុង កក់ភ្នែកក្តាម ច្រាច់ ជន្ទល់ភ្នំ ទាវ កំពីងពួយ  កណ្តៀងឈើ...
*       ស្រួលប្រើ អាចលាយជាមួយថ្នាំសំលាប់សត្វល្អិត មម៉ាចត្នោត​ដូចជាបាស៊ីដ៥០ សាហ្គូមេត្រូ៥០Schezgoldឬថ្នាំកំចាត់ស្មៅដូចជា ​: Star 10 WP, Beron 10 WP, យីកូ 720 SL
*      ពីអានឆរជ្រាបរហ័សចូលផ្ទៃក្នុងតាមរយៈស្លឹកស្មៅក្រោយពេលបាញ់៥-៦ម៉ោង ប្រសិនបើមានភ្លៀងថ្នាំនៅតែមានប្រសិទ្ធិភាពមិនចាំបាច់បាញ់ឡើងវិញ។
*       វិសាលភាពទូលាយ បាញ់ថ្នាំពេលស្រូវបានពី៨-២១ថ្ងៃក្រោយពីព្រោះឬស្ទូង ប្រើបរិមាណ០.៥-០.៦លីត្រ/ហិត។ អាចបាញ់យឺតពេលដើម្បីសំលាប់ស្មៅបែកក្បាលដែលចាស់(ស្មៅមានពី៧ស្លឹកឡើងទៅ)ប្រើបរិមាណ០.៨លីត្រ/ហិត (លាយ៤០ម.ល/ធុងទឹក១៦លីត្រ បាញ់២ធុងសម្រាប់ដី១០០០ម)។
ដើម្បីសំលាប់ស្មៅងាប់ស្អាត ប្រជាកសិករត្រូវចំណាំនិងអនុវត្តដូចខាងក្រោមៈ
F  ពេលបាញ់ថ្នាំដីស្រែត្រូវមានសំណើម។ ប្រសិនបើដីស្រែមានទឹកត្រូវបង្ហូរទឹកចេញដើម្បីដើមស្មៅនិងស្លឹកស្មៅស្ងួតទឹកប្រហែល២០នាទីទើបចាប់ផ្ដើមបាញ់។ក្រោយពេលបាញ់បាន១-៣ថ្ងៃ ត្រូវបង្ហូរទឹកចូលមានកំពស់ទឹកប្រហែល២/៣ដើមស្រូវនិងរក្សាទឹកទុកយ៉ាងហោចបំផុត៤-៥ថ្ងៃ។ អាចដាក់ជីលើកទី១សម្រាប់ស្រូវ។
F  កន្លែងមានស្មៅច្រើនឬកន្លែងស្រូវក្រាសបាំងបាត់មិនឃើញស្មៅ កសិករគួរបាញ់យឺតយឺត បាញ់ឱ្យស្មើដៃដើម្បីឱ្យថ្នាំបះជាមួយដើមនិងស្លឹកស្មៅបានច្រើន។
F  ប្រសិទ្ធិភាពកំចាត់ស្មៅមិនបានល្អពេលអាកាសធាតុត្រជាក់(រងារ)។មិនអាចបាញ់ថ្នាំពេលសីតុណ្ហភាពទាបជាង១៦0​C។
F  ចំពោះស្រែតំបន់ខ្ពង់ ​ដីចំការ ស្រូវព្រោះគោកតាមជើងភ្នំ ដីវាលទំនាប បាញ់ថ្នាំពេលដីមានសំណើម។ ប្រសិនបើដីស្ងូតគ្មានសំណើមត្រូវរងចាំមេឃភ្លៀងធំទើបបាញ់ បើបាញ់យឺតពេលត្រូវប្រើបរិមាណថ្នាំច្រើនជាងការណែនាំ។
F  ប្រសិនបើរដូវមុនមានប្រភេទកក់ច្រើនដូចជាៈ កក់ជ្រុង កក់ភ្នែកក្តាម​ កក់កណៀរ ដីស្រែមានកន្លែងទំនាប ដក់ទឹក គួរប្រើផ្សំ ពីអានឆរ៥ECជាមួយថ្នាំកំចាត់ស្មៅStar 10WP ឬBeron 10WP ឬZico 720 DD។ ពេលប្រើផ្សំជាមួយគ្នា២ប្រភេទថ្នាំត្រូវតែប្រើបរិមាណទាបបំផុតតាមការណែនាំប្រភេទថ្នាំនិមួយៗ។
សូមចំណាំមុនពេលបាញ់ថ្នាំត្រូវអានការណែនាំនៅលើកញ្ចប់ឱ្យបានច្បាស់លាស់ដើម្បីអនុវត្ត។
សូមជូនពរប្រជាកសិករមានការដំដុះបានជោគជ័យ ទទួលបានទិន្នផល់ខ្ពស់ ។     
 
                                                           ក្រុមហ៊ុន សាយហ្គន ផ្លេន ប្រូថេកសិនយ៉ញស្តុកខមភេនី
              អនុបណ្ឌិតៈគីវាំងង៉ក