ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 1
: 25
: 246
: 1,674
: 2,403
: 75,436
: 77,452
: 1,007,065

មមាចផ្កាស្វាយ (10/02/2015 14:44:16)


 
   
មមាចផ្កាស្វាយ
អានុបណ្ឌិត៖ វិនគីមង៉ក

មមាចផ្កាស្វាយគឺជាប្រភេទសត្វល្អិតបំផ្លាញ់ខ្លាំងនៅដំណាក់កាលស្វាយចេញផ្កាឬផ្លែតូច។ ក្នុងរយៈពេលខ្លីមមាចអាចផ្ទុះឡើងខ្លាំង។ មមាចពងនិងជញ្ជក់ផ្កាស្វាយធ្វើឱ្យផ្កាស្ងួតនិងច្រោះ ក្រៅពីនោះជាតិជ៍រចេញពីស្នាមជញ្ជក់រួមផ្សំជាមួយលាមករបស់មមាចលើស្លឹក លើផ្កា និងមែក នេះគឺជាលក្ខខណ្ឌធ្វើឱ្យផ្សឹតខ្មៅកើតឡើងលើស្លឹកផ្នែកខាងលើធ្វើឱ្យប៉ះពាល់ដល់ការធ្វើរស្មីសំយោក។
មមាចផ្កាស្វាយគឺជាមុខសញ្ញាត្រូវពិនិត្យមុនពេលនាំចូលប្រទេសអូស្ត្រាលី
នៅប្រទេសវៀតណាមមានមមាចផ្កាស្វាយច្រើនប្រភេទ៖ ប្រភេទIdioscopus niveoparsus​ ​ពងលើស្លឹកខ្ចី ផ្កាចំណែកប្រភេទI.clypealisសំខាន់គឺពងលើផ្កា។ មមាចផ្កាស្វាយមានពណ៌ត្នោត ក្បាលមូល។ កូនទើបញាស់មានប្រវែង០.៥ម.ម មានពណ៌លឿងស្រាល ភ្នែកពណ៌ក្រហម មមាចពេញវ័យប្រវែង ៤­­­-​៥ម.ម មានពណ៌ត្នោតខៀវ។  មមាចពេញវ័យអាចហក់ឡូតនិងហើបានឆ្ងាយ វាធ្វើចលនារហះ។ ដូចនេះពេលមានដង់ស៊ីតេមមាចច្រើននៅពេលយប់យើងអាចលឺសំឡេងមមាចហើមានសំឡេងស្រោកស្រាកលើដើមស្វាយ។ មមាចអាចកើតពី​​ ១០០-​២០០ពង ហើយវាកើតពងម្តង១ៗ មានពណ៌ទឹកដោះគោវាពងលើផ្នែកទន់របស់ផ្កា ទងផ្កា សរសៃស្លឹកនិងទងត្រួយខ្ចី។ ពេលវេលាក្រាបពង៥-​៦ថ្ងៃ ពីដំណាក់កាល់ទី១ដល់ទី៤មាន១០-​១៥ថ្ងៃ វដ្តជីវិតមាន​១៦-​២១ថ្ងៃ។ មមាច
តូចនិងមមាចពេញវ័យគឺជញ្ជក់ជាតិជ័រផ្កានិងស្លឹក​ខ្ចី,.. តែបំផ្លាញខ្លាំងលើផ្កា។
មមាចផ្កាស្វាយកើតឡើងពេញមួយឆ្នាំវារស់ក្នុងស្នាមប្រេះលើដើម កើតឡើងខ្លាំងក្រោយពេលមេឃក្តៅខ្លាំង និងដង់ស៊ីតេកើនឡើងពេលស្វាយចេញស្លឹកខ្ចីនិងផ្កា ដង់ស៊ីតេខ្ពស់បំផត់គឺពេលស្វាយចេញផ្កាច្រើន ពេលនេះក្នុង១ផ្កាមានមមាចច្រើនដំណាក់កាល់។ ក្រោយពេលផ្កាក្លាយជាផ្លែដង់ស៊ីតេមមាចតិចទៅៗ។
សត្វប្រឆាំងជាមួយមមាចផ្កាស្វាយមានច្រើនដូចជា៖ ពីងពាង អណ្តើកមាស ឃ្មំពងលើមមាចEulophids, Mymarids ស្រម៉ោចអុច៣ ផ្សឹតបញ្ញើក្អែកVerticilium, Hirsutella, Beauveria.
ដើម្បីកំចាត់មមាចផ្កាស្វាយឱ្យមានប្រសិទ្ធភាពត្រូវប្រើវិធីសស្រ្តទូទៅដូចជា៖
1.   ហាមដាំញឹក
2.   កុំប្រើជីអ៉ុយរ៉េលើសកំណត់ ប្រើជីNPKសំស្រប
3.   ក្រោយពេលប្រមូលផលត្រូវកាត់មែក សំអាតចំការឱ្យស្រលាស់ដើម្បីកាត់បន្ថយមមាចដែលសល់និងមានការបំផ្លាញ់។
4.   ដាក់អំពូលភ្លើងមុនពេលស្វាយចេញផ្កា១ទៅ២សប្តាហ៍
5.   ដំណាក់កាលស្វាយជិតចេញផ្កា ប្រសិនមានមមាចតិចឬច្រើនក៏ដោយ យើងអាចបាញ់ថ្នាំជំនាញកំចាត់មមាចក្នុងក្រុមធ្វើឱ្យមមាចមិនអាចសកសំបក( Buprofezin)​ដើម្បីការពារដូចជា៖ Butyl 10WP, 400 SC, 400WDG ដោយសាវាធ្វើឱ្យមមាចមិនអាចសកសំបកដូចនេះថ្នាំមានប្រសិទ្ធភាពកំចាត់មមាចខ្ពស់និងបានយូ ហើយមិនប៉ះពាល់ដល់សត្វមានប្រយោជន៍។ ប្រសិនដង់ស៊ីតេមមាចខ្ពស់ត្រូវបាញ់ជាប្រចាំ7 – 10​ថ្ងៃម្តង ត្រូវសារ៉េក្បាលបាញ់ឱ្យតូចដើម្បីឱ្យថ្នាំប៉ះផ្ទាល់ជាមួយមមាច។ ក្រៅពីថ្នាំButylយើងអាចប្រើថ្នាំជំនាញផ្សេងទៀតដូចជាSchezgold 500WG ( Pymetrozine), Comda gold 5WG ( Emamectin benzoate) Bascide 50EC(Fenobucarb), Golden Dragon 585EC(Chlopyrifos Ethyl và Cypermethrin)។ ចំណាំពេលបាញ់ថ្នាំត្រូវឆ្លាស់ប្រភេទថ្នាំដើម្បីកុំឱ្យមមាចស៊ាំថ្នាំ។