ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 1
: 86
: 143
: 790
: 2,403
: 74,552
: 77,452
: 1,006,181

ជំងឺងាប់លឿន(QUICK WILT)នៅលើម្រេច (10/02/2015 14:22:17)

ជំងឺងាប់លឿន(QUICK WILT)នៅលើម្រេច
អនុបណ្ឌិត៖ Huỳnh Kim Ngọc
A. រោគសញ្ញា
ជំងឺ“ងាប់លឿន”នៅលើម្រេច(Quick wilt, Phytophthora foot rot)ឬក៍ហៅ ថាជំងឺ“រលួយគល់-ងាប់ទង”ជាជំងឺគួរឱ្យខ្លាចបំផុតសម្រាប់ម្ចាស់ចំការម្រេច។ ជាទូទៅប្រ ជាកសិករហៅជំងឺនេះថាជំងឺ“ងាប់លឿន”ពីព្រោះពេលទៅការ ប្រេចយើងឃើញដើមម្រេចមានលក្ខណៈ“ស្រពោន”បន្ទាប់មកដើមម្រេចស្វិតយ៉ាងលឿនពីចុងចុះ មកក្រោម ស្លឹកជ្រុះយ៉ាងច្រើន ទង មែកគ្មានស្លឹក ផ្លែម្រេចផតនិងខូចទ្រង់ទ្រាយ...ទាំងអស់ វាបានប្រែព្រួលយ៉ាងលឿន ក្រោយមកប៉ុន្មានសប្តាហ៍ងាប់ដើម ប្រសិនបើដកដើមឡើង យើងនិងឃើញឫសទាំងមូលស្អុយខ្មៅជាពិសេសគឺកឫសនិងដើមប្រេចជិតនិងដីមានលក្ខណៈរលួយស្អុយ សំបកបែកចេញ មានក្លិនស្អុយ។ ពេលដែលជំងឺកើតមាននិងធ្វើឱ្យដើមម្រេច ងាប់យ៉ាងច្រើន ការការពារនិងព្យាបាលយ៉ាងលំបាក ខាត់បង់ច្រើននិងមិនមានប្រសិទ្ធិភាព ពីព្រោះរោគសញ្ញាបានលិចចេញក្រៅមានន័យថាឫសម្រេចត្រូវផ្សិតបំផ្លាញពី១-២ខែមុន ហើយ។
 
Description: H 14
 
 
B. មូលហេតុ
ជំងឺនេះមកពីផ្សិតមូយប្រភេទរស់ក្នុងដីចូលចិត្តទឹក៖Phytophthora sp (P.capsici, P. nicotianae, P.cinnamomi)ដូច្នេះយើងគ្រាន់តែឃើញជំងឺកើតមាននិងរីករាលដាលនៅ រដូវភ្លៀងជាពីសេសនៅដំណាក់កាលកណ្តាលរដូវរហូតដល់ចុងរដូវភ្លៀង ដើមរដូវក្តៅនៅក្នុង ខែ១២ដល់ខែ១ដើមម្រេចងាប់យ៉ាងច្រើន។ ជាធម្មតាផ្សិតPhytophthoraសហការជាមួយ ប្រភេទផ្សិតផ្សេងទៀតរស់ក្នុងដីដូចជា៖Pythium, Fusarium, Rhizoctonia…រួមបំផ្លាញទៅលើម្រេចធ្វើឱ្យដើមម្រេចកាន់តែងាប់លឿន។ ផ្សិតនេះ បំផ្លាញគ្រប់ផ្នែកលើ​ដើមម្រេចដូចជា៖ ស្លឹក ឫស ដើមនិងមែក... ជាពិសេសគឺផ្នែកខាងក្នុងនិងគៀកដី។ តាមបទពិសោធន៏ឱ្យឃើញថាជំងឺនេះកើតឡើងនៅលើចំការម្រេចមានអាយុ៣-៤ឆ្នាំឡើងទៅ។ ពេលឃើញចំការប្រេចមានដើមងាប់៥-៧% មានន័យថាភាគច្រើនដើមម្រេចបានឆ្លងជំងឺផ្សិតហើយ។
C. ការបង្ការនិងព្យាបាល
សម្រាប់ជំងឺនេះមានតែវិធីការពារជាចម្បងនិងត្រូវតែការពារមុនេដូវ។ត្រូវចងចាំនូវវិធានការរួមទាំងនេះ៖
មិនដាំញឹក៖រដូវក្តៅគួរតែសំអាតជំវិញគល់(ផុតពីដី២០-៣០ស.ម) អាចលាបសូលុយស្យុងBordeaux១០% លាបទៅគល់ម្រេចគៀកដីដើម្បីការពារនិងកាត់បន្ថយការបំផ្លាញរបស់ផ្សិត។ វីធីសាស្ត្រនេះមានលក្ខណៈសាមញ្ញក៍ប៉ុន្តែយ៉ាងមានប្រសិទ្ធិភាពក្នុងការការពារជំងឺ។
ដាំដំណាំផ្សេងជាមូយម្រេច៖តាមបទពិសោធន៏នៅប្រទេសឥណ្ឌាប្រទេសហ្វីលីពីនឱ្យឃើញថាដាំដំណាំផ្សេងលាយជាមូយម្រេចដូចជាកាហ្វេ ដូង....កាត់បន្ថយជំងឺងាប់លឿន។ ហាមដាំជា មួយដំណាំកៅស៊ូ ដំណាំហូបផ្លែដូចជា៖ ធុរេន ស្វាយ។
ដាំពូជដែលគ្មានជំងឺ៖មិងគួរយកពូជពីចំការមានជំងឺងាប់លឿន ណេម៉ាតូត ជំងឺផ្សិត... ដីនៅចំការត្រូវសំអាតជាមួយកំបៅនិងជាតិformolដើម្បីកំចាត់សត្វល្អិតនិងជំងឺ។
ប្រើពូជធន់ជំងឺ៖នៅពេលបច្ចុប្បន្ននេះមិនទាន់មានពូជធន់ជំងឺងាប់លឿននៅឡើយទេ ក៍ប៉ុន្តែប្រភេទ ពូជផ្សេងគ្នាមានការធន់ជំងឺផ្សេងពីគ្នា។
យកស្មៅនិងចំបើងគ្របជំវិញគល់ម្រេច៖បង្កើតស្រទាប់នៃរុក្ខជាតិមួយដើម្បីបង្កើនសតិសុខុមសត្វ។ បើអាចគួរតែដំាំដំណាំជាប្រភេទសណ្តែកនៅចំការដើម្បីឱ្យសតិសុខុមសត្វកាន់តែកើតច្រើនឡើង។
កាត់បន្ថយការប៉ះពាល់ធ្វើឱ្យមានស្នាមទៅលើឫសនិងដើមម្រេច៖ពីព្រោះផ្សិតងាយបំផ្លាញតាមរយៈ ស្នាម៖(១)ដោយសារមនុស្សថែទាំ(២)ដោយសារណេម៉ាតូត(៣)ដោយសារសត្វល្អិតជញ្ជក់ដូចជាចៃសជាដើម
បង្ហូតទឹកយ៉ាងហ្មត់ចត់៖ដើម្បីកាត់បន្ថយជំងឺងាប់លឿនត្រូវតែជីកផ្លូវទឹកកាន់តែជ្រៅកាន់តែល្អ យ៉ាងហោចណាស់ក៍បានពី៦-៨ស.ម។ ជាមធ្យម២ជួរមានផ្លូវទឹក១ ផ្លូវទឹកជួយបង្ហូរទឹកចេញ និងកាត់បន្ថយការបំផ្លាញពីណេម៉ាតូតនិងជំងឺផ្សេងទៀតឆ្លងតាមរយៈទឹក។​ ក្រៅពីនោះ មុននិង ដាំត្រូវរើសដីមានទីតាំងខ្ពស់មិនមានទឹក។
ប្រើជីសំស្រប៖ប្រើជីគ្រប់គ្រាន់ ស៊ីមេទ្រីនិងសំស្របជួយឱ្យដើមម្រេចធន់ជំងឺបានល្អ ត្រូវបន្ថែមម៉ាញេស្យូមនិងកំបោ។ត្រូវតែបន្ថែមជីសរីរាង្គឱ្យច្រើនដើម្បីជំនួយជីជាតិទៅដល់ដំណាំនិងជំនួយឱ្យមានសតិសុខុមសត្វប្រឆាំងជាមួយផ្សិតPhytophthora.
សំអាតចំការម្រេច៖ត្រូវបោសសំអាតនៅក្នុងចំការប្រមូលដុតកំតិចចោល។ ចំការណាដែល មានជំងឺមិនគួរដាំសារឡើងវិញភ្លាមត្រូវទុកឱ្យបាន១-២ឆ្នាំទើបដាំឡើងវិញក្រោយពេលព្យាបាល ជំងឺ។
កំចាត់យ៉ាងសកម្មប្រភេទសត្វល្អិតបំផ្លាញឫសដូចជា៖ចៃសបំផ្លាញឫស ចៃបំផ្លាញគល់ ប្រភេទ ណេម៉ាតូតបំផ្លាញឫស។
ប្រើជាតិគីមី៖ដូចខាងលើមានរៀបរាប់ហើយ ចំការម្រេចពី២ទៅ៣ឆ្នាំចាប់ផ្តើមមានជំងឺ ដូច្នេះក្រោយពេលដាំបាន១ឆ្នាំត្រូវការពារតាមវិធីសាស្ត្រ៖
(១)ដើមរដូវភ្លៀងតូ្រវតែស្រោចគល់សូលុយស្យុងBordeaux១%ឬoxyt chlorur ស្ពាន់០.២%ឬលាយCopforce blue ២៥ក្រ/៨លីត្រទឹក។ កណ្តាលនិង ចុងរដូវភ្លៀងអាចស្រោចគល់មួយទៅពីរដងទៀត។
(២)ក្រៅពីស្រោចគល់ អាចប្រើប្រភេទថ្នាំជំនាញកំចាត់Phytopthoraដូចជា៖ ALPINE (Fosetyl aluminium) 800WDG៖ លាយ២០-២៥ក្រ/៨លីត្រ ឬ MEXYL  MZ 72WP៖ លាយ៣០ក្រ/៨លីត្រ បាញ់ទៅលើដើមម្រេចនៅកណ្តាលនិង ចុងរដូវភ្លៀងឬTREPPACH BUL 607 SL៖ លាយ០.៣%បាញ់ទៅលើដើមនិងឫស។ ប្រសិនបើចំការជិតខាងមានជំងឺអាចបាញ់ផ្លាស់ផ្តូរនៅប្រភេទថ្នាំអស់ទាំងនេះជាមួយប្រភេទថ្នាំមានធាតុដើមជាស្ពាន់១ដង/១ខែ។ ប្រសិនបើដាំម្រេចឡើងវិញនៅលើចំការ ដែលមានជំងឺងាប់លឿនត្រូវតែបាញ់ការពារមុនពេលដែលដាំនៅឆ្នាំទី១។