ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 1
: 6
: 576
: 877
: 2,431
: 81,538
: 76,923
: 1,010,621

ប្រើផលិតផល“គូល្អឥតខ្ចោះ” ដើម្បីកំចាត់ស្មៅក្នុងស្រែនៅនិទាឃរដូវ 2013-2014 (14/11/2013 14:38:51)

ដូចពុកម៉ែ បងប្អូន បានដឹងថាស្មៅចង្រៃក្នុងស្រែមានដូចជា៖ ស្មៅបែកក្បាល ស្មៅកន្ទុយក្ងោក កក់កណ្តៀរ
 កក់ជ្រុង ជន្ទល់ភ្នំ ច្រាច់ កណ្តៀងឈើកំពីងពួយ... ប្រភេទស្មៅនីមួយៗមានលក្ខណៈលូតលាស់ខុសគ្នា។
ដូច្នេះចំពោះប្រភេទថ្នាំកំចាត់ស្មៅមានតែ១សារធាតុ តាមធម្មតាមានប្រសិទ្ធិភាពអាចកំចាត់បាន១ឬ២ក្រុមស្មៅ មិនអាចកំចាត់បានទាំង៣ក្រុមស្មៅនៅក្នុងស្រែបានឡើយ។
ដើម្បីជួយប្រជាកសិករដឹងថែមអំពីពត៍មានផលិតផលថ្មីមានគុណភាពខ្ពស់ក្នុងលក្ខណៈបចេ្ចកទេសនិងសេដ្ឋកិច្ច មានលទ្ធភាពកំចាត់បាន៣ប្រភេទស្មៅហើយមិនប៉ះពាល់ដល់ស្រូវ។
ក្រុមហ៊ុនសាយហ្គនផ្លេនប្រូថេកសិនយ៉ញស្តុកខមភេនីសុំណែនាំដល់ប្រជាកសិករយើងគឺផលិតផលគូល្អឥតខ្ចោះ។ គូល្អឥតខ្ចោះគឺជាឈ្មោះរបស់ផលិតផល ពីអានឆរ 3EC និង ស្តារ 10WP ពេលលាយជាមួយគ្នាសំរាប់ប្រើប្រាស់។
ពីអានឆរ 3EC និង ស្តារ 10WP គឺជាផលិតផលរបស់ក្រុមហ៊ុន LG Life Sciences កូរ៉េនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុនសាយហ្គនផ្លេនប្រូថេកសិន
យ៉ញស្តុកខមភេនី ដែលបានប្រជាកសិករប្រើប្រាស់សំរាប់កំចាត់ស្មៅក្នុងស្រែស្រូវ។
          លក្ខណៈសំខាន់របស់ផលិតផល គូល្អឥតខ្ចោះ គឺប្រើសារធាតុ២សម្រាប់កំចាត់ស្មៅ
 សារធាតុក្នុងថ្នាំ ពីអានឆរ 3EC គឺជ្រាបចូលខ្លាំងតាមស្លឹក សារធាតុក្នុងថ្នាំ ស្តារ 10WP 
គឺជ្រាបចូលតាមឫសនិងស្លឹកស្មៅ ដូច្នេះពេលលាយបញ្ចូល២សារធាតុនេះចូលគ្នាធ្វើឱ្យការសំលាប់ស្មៅមានគុណភាពខ្ពស់។
សំលាប់បាន៣ក្រុមស្មៅ៖ ក្រុមស្មៅស្លឹកតូច ក្រុមស្មៅកក់ និងក្រុមស្មៅស្លឹកធំ ដូចជា៖ស្មៅបែកក្បា
 ស្មៅកន្ទុយក្ងោក កក់កណ្តៀរ កក់ជ្រុង ជន្ទលភ្នំ ច្រាច់ កណ្ត្រៀងឈើកំពីងពួយ... ។
ពេលវេលាប្រើប្រាស់ គូល្អឥតខ្ចោះ ទូលាយ បើបាញ់ពេលស្មៅតូចប្រើបរិមាណទាប
 បើបាញ់ពេលស្មៅធំប្រើបរិមាណខ្ពស់ ពេលស្រូវព្រោះបានពី៦ដល់១១ថ្ងៃត្រូវប្រើ
 ពីអានឆរ 3EC ៣០ម.ល ជាមួយ ស្តារ​ 10WP ១០ក្រាម ពេលស្រូវព្រោះបាន១២ដល់១៨ថ្ងៃ
 ត្រូវប្រើ ពីអានឆរ 3EC ៤០ម.ល ជាមួយ ស្តារ​ 10WP ១០ក្រាម បាញ់២ធុង/១០០០ម²។
  ពេលបាញ់ដីស្រែត្រូវមានសំណើម បើសិនស្រែមានទឹកត្រូវបង្ហូរចេញដើម្បីឱ្យដើមនិងស្លឹកស្រូវស្ងួតបាន៣០នាទី
រួចចាំបាញ់ថ្នាំ។ ក្រោយពេលបាញ់បាន១ទៅ២ថ្ងៃត្រូវបង្ហូរទឹកចូលស្រែវិញនិងរក្សារទឹកឱ្យបាន៣ទៅ៤ថ្ងៃជាប់គ្នា ក៏អាចបាចជីពេលដែលបង្ហូរទឹកចូលស្រែ។
·        ដាក់ទឹកនិងថ្នាំចូលធុង មុនពេលបាញ់ត្រូវកូរឬក្រឡុកឱ្យសព្វល្អ។
·        មួលក្បាលបាញ់ឱ្យចេញរុន្ធតូច បាញ់ឱ្យបានសព្វល្អ។ កន្លែងដែល
មានស្មៅច្រើនឬស្រូវដុះក្រាសគ្របពីលើស្មៅត្រូវបាញ់យឺតនិងឱ្យបានសព្វស្លឹកស្មៅ។
 មិនបាច់ខ្លាចពេលដែលបាញ់ត្រួតលើគ្នា ព្រោះថ្នាំមានសុវត្ថភាពចំពោះស្រូវ មិនប៉ះពាល់ដល់ការលូតលាស់របស់ស្រូវ។
·        ក្រោយពេលបាញ់ថ្នាំបាន៥ទៅ៦ម៉ោង បើសិនមានភ្លៀងមិនចាំបាច់បាញ់ថ្នាំឡើងវិញឡើយ។
·        ប្រសិនស្រែមានខ្យងបំផ្លាញ ក៏អាចលាយជាមួយថ្នាំកំចាត់ខ្យង ឌីអូតូ ដើម្បីបាញ់។
·        ថ្នាំដែលលាយហើយអាចប្រើបាននៅក្នុង១ថ្ងៃ មិនអាចទុកដល់ស្អែកឡើយ។
ត្រូវចំណាំ: មុនពេលបាញ់ថ្នាំ ពុកម៉ែបងប្អូនត្រូវអានការណែនាំនៅលើសំបកវេចខ្ចប់ដើម្បីអនុវត្តតាម។
         
     សូមជូនពរពុកម៉ែបងប្អូនក្នុងរដូវនិទាឃរដូវប្រកបបានទិន្នផលនិងតំលៃខ្ពស់
                                                                                                             អនុបណ្ឌិត គីវាំងង៉ុក