ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 8
: 132
: 576
: 1,003
: 2,431
: 81,664
: 76,923
: 1,010,747

ជំងឺសំខាន់ខ្លះៗទៅលើដើមកៅស៊ូ (08/01/2014 10:30:18)

(1)ជំងឺអុចខ្មៅលើស្លឹក (Anthracnose)​
+ ភ្នាក់ងារចំលងជំងឺគឺផ្សិតColletotrichumgloeosporioides​ (Penz.)Sacc .
+ការសាយភាយ:គ្រប់តំបន់ចំការកៅស៊ូជាធម្មតាជំងឺហើយនិង​ មូលហេតុនៃការខូចខាតគឺនៅក្នុងកំឡុងពេលរដូវភ្លៀង។
+ ការបំផ្លាញ:ជំងឺផ្សិតបំផ្លាញគ្រប់ផ្នែកនៅលើដើមកៅស៊ូតូចដូចជាស្លឹកខ្ចីនិងពន្លកខ្ចីបើជំងឺធ្ងន់អាចធ្វើអោយ
ស្ងួតស្លឹក​​ ជ្រុះស្លឹក​ ងាប់ពន្លកនិងត្រួយ។
+រោគសញ្ញាៈជំងឺធ្វើឱ្យជ្រុះស្លឹកខ្ចីក្រោម២សប្តាហ៍ បើស្លឹកចាស់មិនជ្រុះក៏ធ្វើឱ្យស្លឹករួញឬគគ្រាត។ 
ជំងឺធ្វើឱ្យស្ងួតត្រួយ ស្ងួតមួយផ្នែកលើមែកឬងាប់ដើមទាំងស្រុង។
+​​ការទប់ស្កាត់និងការការពារ :យើងប្រើថ្នាំណាដែលមានសារធាតុខ្លាំងអាចព្យាបាលនៃជំងឺអុចខៅ្មស្លឹកដូចជា:
( 1 )ថ្នាំដែលមានសារធាតុ Carbendazimដូចជា​ Carbenzim 500FLកំរិតថ្នាំដែលត្រូវប្រើ 3 % ឬ ( 2 )
ថ្នាំដែលមានសារធាតុ Hexaconazole​ ដូចជាSaizole 5SC កំរិតថ្នាំត្រូវប្រើ2-3 %
លីត្រ/ហ.ត​ ឬ ( 3 ) Saipora 350 SC(លាយផ្សំសារធាតុ carbendazim 300 g/L និង Hexaconazole​ 50 g/L) កំរិតថ្នាំដែលត្រូវប្រើ 0,2 –0,5 %។
ចំណាំ:ត្រូវការបាញ់អោយលឿននៅពេលដែលជំងឺទើបកើតឡើងសំខាន់បាញ់អោយជោគទៅលើស្លឹកខ្ចី។
បាញ់ចន្លោះពី ៧​ទៅ១០ថ្ងៃ ម្តង​ ជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់។
(‌‌2)ជំងឺជ្រុះស្លឹនៅរដូវភ្លៀងនិងស្អុយផ្លែ
+ភ្នាក់ងារ​: កើតឡើងដោយសារផ្សិត​ PhytophthorabotryosaChee​ និងøPhytophthorapalmivora (Bult.) Bult.
+ការសាយភាយ:ជំងឺកើតឡើងខ្លាំងក្នុងកំឡុងពេលរដូវភ្លៀងជំងឺកើតឡើងមានកម្រិតខុសគ្នាតាមតំបន់និងតាមពូជ។
+ផលប៉ះពាល់:ដូចឈ្មោះជំងឺគឺធ្វើឱ្យជ្រុះស្លឹកចាស់និង​ស្អុយផ្លែ
+រោគសញ្ញា:ប្រភេទនៃរោគសញ្ញារបស់ជំងឺទៅលើទងស្លឹក មួយឬច្រើនដុំជ័រពណ៌សរ។ ផ្លែកៅស៊ូមានជំងឺវានឹងរលួយស្អុយ។ផ្សិតអាចធ្វើឱ្យងាប់កូនដើមទើបដាំនិងកូនដើមទើបផ្សាំនៅចំការ។ ជំងឺអាចឆ្លងដល់មុខជៀរយកជ័រ ដូច្នេះបើចំការមានជំងឺជ្រុះស្លឹក 50% 
នៃមែកត្រូវកាត់បន្ថយយកជ័រឬផ្អាកយកជ័រនៅរដូវជ្រុះស្លឹកខ្លាំង។
+ការបង្ការ​ និងព្យាបាល
ករណីចំការកៅស៊ូនៅតូចមានជំងឺត្រូវប្រើថ្នាំមានសារធាតុMetataxyl ដូចជា Mexyl MZ 72WP ត្រូវបាញ់លើស្លឹក ប្រើ2 គីឡូក្រាម​ក្នុងដីមួយ​​ហ.ត
ប្រសិននៅចំការដែលកំពុងប្រមូលផលមានជំងឺត្រូវបាញ់ថ្នាំនិងលាបថ្នាំនៅកន្លែងមានជំងឺ​(ត្រូវកោសឱ្យបានស្អាតនៅកន្លែងមានជំងឺ)( លាយ 40 ក្រាមMexyl MZ 72WPក្នុងទឹ
ក4លីត្រ) ឬប្រើថ្នាំដែលមានសារធាតុFosetylaluminum ដូចជា Alpine 800WDG បរិមាណប្រើ 1 គីឡូក្រាម/ហ.ត ថ្នាំអាចបាញ់លើស្លឹកឬស្រោចគល់។
( 3 ) ជំងឺអុចដូច​ឆ្អឹងត្រី ( Corynespora leaf spot)
+ភ្នាក់ងារ​:ដោយសារផ្សិតCorynesporacassiicola( Berk. &Curt . ) Wei .
+ការសាយភាយ:ជំងឺអាចកើតឡើងជារៀងរាល់ឆ្នាំ និងគ្រប់ដំណាក់កាលរបស់ដើមកៅស៊ូ កើតឡើងខ្លាំងទៅលើដើមកៅស៊ូមិនធននិងជំងឺ។
+រោគសញ្ញា: ជំងឺកើតឡើងលើស្លឹក ទងស្លឹកនិងត្រួយកៅស៊ូមានរោគសញ្ញាខុសគ្នា:    
•នៅលើស្លឹក: រោគសញ្ញាមានពណ៌ខ្មៅរៀងដូចឆ្អឹងត្រីនៅលើសរសៃស្លឹក។ជំងឺវានឹងរីករាលដាលធ្វើឱ្យមួយផ្នែករបស់ស្លឹក បន្ទាប់
មកស្លឹកប្រែពណ៌ជាពណ៌លឿង​ នឹងជ្រុះ​ធ្លាក់មួយធាងៗ។
•លើត្រួយនិងធាងស្លឹក​:ស្នាមប្រេះនៅលើត្រួយនិងធាងស្លឹកមានរៀងដូចគ្រាប់ពេជ្រ​ ហើយមានជ័រចេញពណ៌ខ្មៅជំងឺនេះអាចវិវឌ្ឍន៏ធំទៅដល់ 20 cm
ធ្វើឱ្យងាប់ត្រួយនិងងាប់ដើម។នៅក្នុងសាច់ឈើមានឆ្នូតខ្មៅតាមស្នាមជំងឺ។
+ការពារនិងព្យាបាល:ត្រូវការពារអោយលឿនមុនពេលជំងឺកើតឡើង។ ត្រូវចងចាំថាត្រូវបាញ់ថ្នាំនៅពីក្រោមស្លឹក ត្រូវបាញ់៧ទៅ១០ថ្ងៃម្តង។
 សំរាប់ការការពារនិងការព្យាបាលត្រូវប្រើថ្នាំមានសារធាតុHexaconazole ដូចជាថ្នាំSaizole 5SC បរិមាណប្រើ ១លីត្រ/ហ.ត
 ឬថ្នាំមានសារធាតុCarbendazimដូចជាថ្នាំ Carbenzim 500FLបរិមាណប្រើ ០,៥លីត្រ/ហ.តឬថ្នាំ Saipora 350SC
( មានសារធាតុCarbendazim 300 g/L + Hexaconazole 50 g/L), បរិមាណប្រើ : 0,2 –0,5 %.
(4) ជំងឺផ្សិតពណ៌ក្រហម (Pink disease)
+ភ្នាក់ងារ :ដោយសារផ្សិតCorticiumsalmonicolorBerk . &Br .
+​ការសាយភាយ:ជំងឺកើតឡើងខ្លាំងនៅភាគខាងត្បូង ជាធម្មតាជំងឺកើតឡើងនៅរដូវភ្លៀង។
+ផលប៉ះពាល់:ជំងឺជាធម្មតាកើតលើដើមកៅស៊ូខ្លាំងអាយុចាប់ពី៤ទៅ៨ឆ្នាំជំងឺតែងតែកើតឡើងនៅលើដើមនិងមែកមានសំបកពណ៌ត្នោត។
+រោគសញ្ញា:ជាធម្មតាជំងឺកើតឡើងនៅរដូវភ្លៀង លើដើមនិងមែកមានសំបកពណ៌ត្នោត។
 ដំបូងជ័រចេញនៅមុខជំងឺនិងមានផ្សិតដូចសំបុកពីងពាងពណ៌ស ពេលជំងឺធ្ងន់ក្លាយទៅជាពណ៌ផ្កាឈូក។ ពេលមែកងាប់ ស្លឹកស្ងួតមិនជ្រុះ ខាងក្រោមស្នាមជំងឺមានពន្លកដុះជាច្រើន។
+ការពារនិងព្យាបាល: ត្រូវការពារអោយលឿនមុនពេលជំងឺកើតឡើង។ យើងត្រូវប្រើថ្នាំដែលមានសារធាតុប្រសិទ្ធិភាព​ដូចជា: 
សារធាតុ Validamycineដូចជាថ្នាំVanicide 5SL ,ត្រូរប្រើ: 3-5 លីត្រ/ហិចតា ឬសារធាតុ Hexaconazoleដូចជាថ្នាំ Saizole 5SC ,
ត្រូរប្រើ: ១លីត្រ/ហិចតា ឬSaipora 350SC(អាចប្រើ ១​ក្នុង ៣ ប្រភេទថ្នាំខាងលើ)។ ពេលបាញ់ត្រូវលាយជាមួយនិងថ្នាំដែលមានសារធាតុស្អិត
ធុងបាញ់ថ្នាំត្រូវមានទុយយោវែង។យើងគួរបាញ់គំលាតគ្នាពី ១ទៅ២សប្តាហ៏ម្តងបាញ់អោយសព្វល្អហើយបាញ់រហូតដល់ជាដាច់ទើបឈប់។
ឈប់ជៀរយកជ័រលើដើមដែលមានមែកងាប់ឬមានជំងឺធ្ងន់។នៅនារដូវក្តៅត្រូវការកាត់ដើមកៅស៊ូណាដែលមានមែកងាប់និងដើមងាប់យកទៅដុតចោល។