ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 2
: 565
: 295
: 860
: 2,431
: 81,521
: 76,923
: 1,010,604

ជំងឺងាប់លឿនលើដើមម្រេច និង វិធីព្យាបាល (01/05/2013 09:36:08)

អោយតែដល់រដូវភ្លៀងជំងឺងាប់លឿនលើដើមម្រេចនៅតំបន់របស់យើងខ្ញុំតែងតែកើតឡើង
យ៉ាងធ្ងន់ធ្ងរ។យើងខ្ញុំ​បានបាញ់ថ្នាំអស់ជាច្រើន ប៉ុនែ្តជំងឺនៅមិនមានការថយចុះ។តើមានវិធីណាដើម្បីកាត់បន្ថយជំងឺនេះ?
ង្វៀង វាំង​ទន
និងប្រជាជននៅបិន ឡុង (ខេត្តបិន ភឿក)
ចំលើយៈ​ ជំងឺងាប់លឿនលើដើមម្រេចជាជំងឺគ្រោះថ្នាក់នៅប្រទេសយើងបច្ចុប្បន្ននេះ ជាពិសេសនៅរដូវភ្លៀង(ដូចដែលអ្នកទាំងអស់គ្នាបានអង្កេត)។
ប្រសិនបើចង់កាត់បន្ថយការប៉ះពាល់របស់ជំងឺនេះ អ្នកទាំងអស់គ្នាត្រូវប្រើវិធីសាស្រ្តជាច្រើន ស្របគ្នានិងសាកសមក្នុងដំណើរការគ្រប់គ្រងជំងឺនេះដើម្បីការពារជាចំបងគឺមិនមែនទុកដល់ពេលឃើញដើមម្រេចមានសញ្ញាកើតជំងឺហើយទើបបាញ់ថ្នាំគឺវាយឺតពេលហើយ។
ខាងក្រោមនេះជាវិធីសាស្រ្តជាចំបងៈ
 
មិនត្រូវដាំម្រេចនៅលើដីទំនាប និង​ដីពិបាកបង្ហូរទឹក។
ត្រូវទប់ទំនប់បាំងមិនអោយទឹកហូរនាំជំងឺពីខាងក្រៅចូលក្នុងចំការម្រេច
 
ចំការម្រេចត្រូវមានប្រព័ន្ធបង្ហូរទឹក​។
 
មុនពេលដាំត្រូវប្រមូលដើមម្រេចដែលនៅសល់ពីរដូវមុនយកទៅកំទេចចោល។
គួរប្រើប្រភេទពូជម្រេចដែលមិនសូវឆ្លងជំងឺដូចជា Lada Balantoeng និងម្រេច វិន លីន
 
មិនត្រូវដាំក្រាស់ពេក មែកដែលនៅបាំងខាងក្នុងមិនមានលទ្ធភាពចេញផ្លែ…​ដើម្បីអោយចំការម្រេចទូលាយ។
ត្រូវបង្កើនថែមជីលាមកសត្វ(លាយថែមសារធាតុTrichoderma) និងកាត់បន្ថយជីគីមី។ ក្រៅពី​​អ៊ុយរេផ្វសផ័រ ត្រូវបន្ថែម ប៉ូតាស្យូមកំបោរ និងគ្រឿងផ្សំផ្សេងៗ។
ជៀសវាងកុំអោយមានស្នាមរបួសនៅតំបន់ឫសម្រេចដើម្បីកាត់បន្ថយការឆ្លងជំងឺផ្សិតនៅលើដើមម្រេច។
ប្រើប្រាស់ថ្នាំដើម្បីការពារនិងព្យាបាល។​ ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបថានៅលើទីផ្សារមានថ្នាំកសិកម្មជាច្រើនសំរាប់ប្រើដើម្បីការពារនិងព្យាបាលជំងឺ​នៅលើដើមម្រេច។ប៉ុន្តែតាមបទពិសោធន៍របស់បងប្អូនដាំម្រេចនៅស្រុក កាមមី (​ខេត្តដុងណាយ), ស្រុក​បិញឡុង(​ខេត្ត​បិន ភឿក)…គឺប្រសិនបើបូកបញ្ចូលឈុតផលិតផលទាំង ៣ ប្រភេទដូច​ខាងក្រោមនេះនិងផ្តល់នូវលទ្ធផលយ៉ាងល្អ។នោះគឺជាថ្នាំ Treppach  bull 607SL, Alpine 80WDG, Mexyl MZ 72WP.
 
របៀបប្រើប្រាស់ៈ​ នៅរដូវភ្លៀង20ថ្ងៃបងប្អូនត្រូវបាញ់ថ្នាំមួយដងៈ
 
លើកទីមួយៈបងប្អូនប្រើថ្នាំ Treppach bull 607SL លាយអោយខាប់0,1%​ (គឺ​100មល ថ្នាំលាយជាមួយទឹក100លីត្រ)។ លាយរួចគឺ 1ម2ជុំវិញគុលម្រេចបងប្អូនស្រោច​ 2លីត្រថ្នាំដែលបានលាយហើយ។(ដោយសារ Treppach bull 607SL គឹជាថ្នាំជំនាញក្នុងការកំចាត់ជំងឺផ្សិតក្នុងដីដូច្នេះលទ្ធផលខ្ពស់ក្នុងការសំលាប់ផ្សិត)
លើកទីពីរៈ​ ក្រោយពេលស្រោច Treppach bull 607 SL បានប្រហែល 20ថ្ងៃ បន្ទាប់មកបងប្អូន បាញ់ Alpine 80WDG ( លាបបរិមាណ 30-40ក្រាម/ធុង16លីត្រ), បាញ់អោយជោគលើស្លឹក។
លើកទី3:បន្ទាប់បបាញ់ Alpine 80WDG បានប្រហែល 20ថ្ងៃ បងប្ងូនប្រើថ្នាំ Mexyl MZ 72WP,​លាយកំរិត 0,2%​​(គឺ​ 200ក្រាមថ្នាំលាយក្នុងទឹក 100លីត្រ)​ លាយរួចគឺក្នុង ​1m2ជុំវិញគល់ម្រេចបងប្អូនត្រូវស្រោច 2លីត្រថ្នាំដែលលាយរួច។រហូតដល់លើកទី​4,5,6​បងប្អូនត្រូវធ្វើដូចលើកទី1,2,3(ដូចដែលបានរៀបរាប់ខាងលើ)។
ក្រៅពីនេះ ដើម្បីការពារជំងឺអោយបាបល្អ ក្រោយពេលជីករណ្តៅដាំ គឺរាល់ ​1ម2រណ្តៅដាំបងប្អូនក៏ស្រោច2លីត្រទឹកថ្នាំTreppach bull 607SL លាយកំរិត0,1%។
ដើម្បីអោយថ្នាំមានគុណភាពខ្ពស់ ពេលស្រោចថ្នាំ ដីត្រូវសើមដើម្បីអោយថ្នាំជ្រាបចូលតំបន់ឫសម្រេច(​នេះគឺជាទីតាំងដែលផ្សិតរស់នៅ) ធ្វើដូចនេះទើបថ្នាំមានគុណភាពខ្ពស់។​ ប្រសិនដីស្ងួតមុនស្រោចថ្នាំត្រូវស្រោចទឹកអោយដីសើម។​ ជូនពរបងប្អូនអោយបានជោគជ័យ។































NGUYỄN DANH VÀN