ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 7
: 82
: 576
: 953
: 2,431
: 81,614
: 76,923
: 1,010,697

ការប្រើថ្នាំកំម្ចាត់ស្មៅBEBU 30WP រដូវនិទាឃរដូវ 2013-2014 (22/11/2013 15:56:55)

សូមជំរាជូនបងប្អូនពុកម៉ែ
តាមដែលបងប្អូនពុកម៉ែដឹងស្មៅធម្មតាគឺជាការចាប់អារម្មណ៍ដំបូងរបស់ប្រជាកសិករជាពិសេសគឺផ្ទះដែលមានដាំស្រូវ។ដោយសារស្មៅធម្មតាតែងមានការប៉ះពាល់អាក្រក់ដល់គុណភាពផលិតផលកសិកម្មនិងធ្វើអោយថយទិន្នផលប្រសិនបើមិនសំលាប់ប្រសិនបើមិនសំលាប់
ស្មៅធម្មតាមាន​ឫសលូតលាស់លឿនខ្លាំងនិងនៅស្រទាប់លើដូច្នេះងាយក្នុងការស្រូប
យកសារធាតុបំប៉នដើម្បីលូតលាស់ប្រកួតប្រជែងជាមួយនិងស្រូវ ធ្វើអោយដើមស្រូវលូតលាស់ខ្សោយមិនល្អ។
ស្មៅធម្មតានៅក្នុងស្រែមានច្រើនប្រភេទនិងត្រូវបានចែកជាបីក្រុមៈ
ក្រុមស្មៅស្លឹកតូច ស្មៅកក់ និងស្មៅស្លឹកធំ។ តំណាងឱ្យក្រុមស្មៅស្លឹកតូចដូចជា ស្មៅបែកក្បាល ស្មៅកន្ទុយក្ងោក... 
តំណាងឱ្យក្រុមស្មៅកក់ដូចជា កក់ភ្នែកក្តាម កក់កណ្តៀរ​ កក់ជ្រុង...តំណាងឱ្យស្មៅស្លឹកធំដូចជា ច្រាច់ ជន្ទល់ភ្នំ។  
ដើម្បីកំចាត់ស្មៅក្នុងស្រូវ ការប្រើថ្នាំគីមីគឺជាវិធីកំចាត់ស្មៅបានល្អបំផុត កាត់បន្ថយកម្លាំងពលកម្ម 
និងមានពេលវេលាគ្រប់គ្រាន់ដើម្បីដាក់ជីថែទាំបានល្អជាងការកំចាត់ស្មៅដោយដៃ។
នៅលើទីផ្សារមានច្រើនប្រភេទថ្នាំកំចាត់ស្មៅដាក់លក់មានឈ្មោះនិងសារធាតុខុសៗ
គ្នា បន្តែការសំលាប់ របស់ថ្នាំកំចាត់ស្មៅបែងចែកជា២ប្រភេទ “មុនពេលដុះនិងក្រោយដុះ”។
ចំពោះប្រភេទថ្នាំមានតែ១សារធាតុ តាមធម្មតាមានប្រសិទ្ធិភាពអាចកំចាត់បាន១ឬ២ក្រុមស្មៅ មិនអាចកំចាត់បានតាំង៣ក្រុមស្មៅនៅក្នុងស្រែឡើយ។
ដូច្នេះដើម្បីចង់សំលាប់ស្មៅគ្រប់ប្រភេទនៅក្នុងស្រែប្រជាកសិករតែងតែលាយ២ប្រភេទថ្នាំចូលគ្នាឬត្រូវបាញ់ថ្នាំ២ដង 
ធ្វើដូច្នេះត្រូវអស់លុយច្រើន ហើយអាចធ្វើឱ្យប៉ះពាល់ដល់ស្រូវ ដោយសារការលាយថ្នាំ២ប្រភេទមិនសមស្រប។
ដើម្បីជួយប្រជាកសិករដឹងថែមអំពីពត៌មានផលិតផលថ្មីមានគុណភាពខ្ពស់ក្នុងលក្ខណៈបចេ្ចកទេសនិងសេដ្ឋកិច្ច 
មានសមត្ថភាពកំចាត់បាន៣ប្រភេទស្មៅហើយមិនប៉ះពាល់ដល់ស្រូវ។
ក្រុមហ៊ុនសាយហ្គនផ្លេនប្រូថេកសិនយ៉ញស្តុកខមភេនីសូមណែនាំដល់ប្រជាកសិករថ្នាំកំចាត់ស្មៅមុនពេលដុះ 
សមស្របជាមួយនឹងរដូវនិទាឃរដូវនៅដំបន់ភាគខាងត្បូងគឺថ្នាំ ប៊ែប៊ូ 30 WP ផលិត ស្រាវជ្រាវ ចែកចាយដោយ 
ក្រុមហ៊ុនសាយហ្គនផ្លេនប្រូថេកសិនយ៉ញស្តុកខមភេនី នេះគឺជាផលិតផលមានសារធាតុ២ Butachlor និង Bensulfuron Methyl បានលាយផ្សំតាមអត្រានៃការសមស្រប
 អាចកំចាត់បាន៣ក្រុមស្មៅ ជាពិសេសថ្នាំមានសារធាតុសុវត្ថិភាព ដូច្នេះការពារឱ្យពន្លកស្រូវដុះនិងលូតលស់បានល្អ។
លក្ខណៈពិសេសរបស់ផលិតផល ប៊ែប៊ូ 30 WP គឺ៖
មានសារធាតុកំចាត់ស្មៅ២នៅក្នុង១ផលិតផល។
-កំចាត់ស្មៅទាំង៣ប្រភេទបានល្អក្នុងស្រែស្រូវ។
-ថ្នាំជ្រាបចូលក្នុងដើមស្មៅតាមស្លឹក តាមឫសនិងតាមពន្លកស្មៅ ដូច្នេះគុណភាពសំ
លាបស្មៅខ្ពស់។
-ពេលប្រើថ្នាំមានសុវត្ថិភាពចំពោះស្រូវ
-ថ្នាំអាចសំលាប់ស្មៅបាន៣ដំណាក់កាល៖ ពេលស្មៅមិនទាន់ដុះ គ្រាប់ស្មៅទើបចេញ
ពន្លកនិងស្មៅទើបដុះបានស្លេក១។
-ថ្នាំរលាយលឿនក្នុងទឹកដូចេ្នះមិនធ្វើអោយក្បាលបាញ់ស្ទៈ
-ងាយស្រួលក្នុងការប្រើប្រាស់ អាចលាយទឹកបាញ់ឬលាយជាមួយដីខ្សាច់សំរាប់បាច។
បាញ់ថ្នាំភ្លាមក្រោយពេលព្រោះដល់៣ថ្ងៃក្រោយពេលព្រោះ ពេលបាញ់ថ្នាំដីស្រែត្រូវសើម ហាមប្រើថ្នាំពេលដីស្រែប្រេះស្ងួត។
បរិមាណថ្នាំសំរាប់ប្រើ៖ ១,២គីឡូ/ហ.ត គឺលាយ ៦០ក្រាមថ្នាំក្នុងធុង១៦លីត្រទឹក បាញ់២ធុងក្នុង ១០០០ម² ឬលាយ៣០ក្រាមថ្នាំក្នុងធុង៨លីត្រទឹក បាញ់៤ធុងក្នុង ១០០០ម²។
     ក្រោយពេលបាញ់ថ្នាំ១ដល់៣ថ្ងៃ ត្រូវបង្ហូរទឹកចូលស្រែ រក្សារទឹកសមស្របនឹងការលូតលាស់របស់ស្រូវ កុំឱ្យទឹកលិចចុងស្រូវ។
ត្រូវចំណាំ មុនពេលបាញ់ថ្នាំ ពុកម៉ែបងប្អូនត្រូវអានការណែនាំនៅលើសំបកវេចខ្ចប់ដើម្បីអនុវត្តតាម។
                    សូមជូពរពុកម៉ែបងប្អូនក្នុងរដូវនិទាឃរដូវប្រកបបានទិន្នផលនិងតំលៃខ្ពស់
                       
                                                                                                                                                            អនុបណ្ឌិត គីវាំងង៉ក