ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 1
: 418
: 250
: 1,372
: 2,403
: 75,134
: 77,452
: 1,006,763

ធនាគារផ្តល់ហិរញ្ញប្បទានជាង ៤,៨ លានដុល្លាអាមេរិក សំរាប់សមាគមម៉ាស៊ីនកិនស្រូវ (02/04/2013 09:57:53)

លោក សុន គន្ធរ ប្រធាន​អគ្គនាយក​ធនាគារ អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍​អំពី​រឿងនេះ​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​២៨ ខែមីនា​។​
​    ​
​ការផ្តល់​ហិរញ្ញប្បទាន គឺ​សំរាប់​ជួយ​វិស័យ​ឯកជន​លើក​កំពស់​ការកែច្នៃ​អង្ករ​នាំចេញ និង​ជួយ​ទប់​ស្តា​ត់​ការហូរ​ស្រូវ​ចេញទៅ​ប្រទេសជិតខាង​។​
​    ​
​បើតាម​លោក​គន្ធរ ឆ្នាំ​២០១២​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ប្រមាណ​២០​ម៉ឺន​តោន​។ តែ​តួលេខ​នេះ​ខុសគ្នា​ខ្លាំង​ពី​ការអង្កេត​របស់​នាយក​ដ្ឋា​ន​កសិកម្ម​សហរដ្ឋ (USDA) សំរាប់​ទីផ្សារ​អង្ករ​ពិភពលោក​ដែល​និយាយថា ផល​ស្រូវ​អង្ករ​នាំ​ចេញពី​កម្ពុជា​ឆ្នាំ​២០១២ មាន​ប្រមាណ​៨២​ម៉ឺន​តោន​ឯណោះ​។
​ដូច្នេះ មានន័យថា មាន​អង្ករ​ជាច្រើន​របស់​កម្ពុជា បាន​នាំចេញ​តាម​ច្រក​ប្រទេស​ទី​ពីរ ទៅកាន់​ទីផ្សារ​ពិភពលោក​៕