គ្រាប់ស្វាយចន្ទី ឡើងថ្លៃជាងមួយពាន់រៀល ក្នុងមួយគីឡូក្រាម -
(02/04/2013 10:23:20)
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ថា ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅទូទាំងខេត្តរតនគិរី រហូតមកទល់ពេលនេះ (២៧មីនា) បានចំនួនប្រមាណ ៦.៧០០ តោនហើយ តែនៅមិនទាន់អស់នៅឡើយទេ ដោយប្រជាជនកំពុងបន្តប្រមូលផល។
លោក សយ សូណា បានឲ្យដឹងទៀតថា គ្រាប់ស្វាយចន្ទីពេលនេះ មួយគីឡូក្រាមបានឡើងថ្លៃដល់ ៤.០០០ ទៅ ៤.២០០ រៀល ដែលកាលពីពេលចាប់ផ្តើមប្រមូលផល មានតម្លៃតែប្រមាណ ៣.០០០ រៀល។ គ្រាប់ស្វាយចន្ទីដែលឈ្មួញប្រមូលទិញបានមួយចំនួន ត្រូវបានដឹកទៅខេត្តកំពង់ចាម និងមួយចំនួនដឹកទៅប្រទេសវៀតណាមតែម្តង។
លោក សយ សូណា បានបន្ថែមថា ដំណាំស្វាយចន្ទីនៅទូទាំងខេត្តរតនគិរី ដែលត្រូវប្រមូលផលបាន មានចំនួន ១៥.២៦៣ ហិកតា ជាដំណាំដែលបានដាំជាច្រើនឆ្នាំមកហើយ។ ដំណាំនេះ សព្វថ្ងៃប្រជាជនមិនមានដាំបន្ថែមទេ តែក៏មិនបានកាប់ចោលដែរ ហើយអ្នកដាំស្វាយចន្ទី ភាគច្រើនគឺបងប្អូនជនជាតិភាគតិច៕ J - See more at: http://www.cen.com.kh/localnews/details_more/20?token=MDA4YTNlOT#sthash.e2r4NA4W.dpuf