ផ្ញើអ៊ីមែលទៅកាន់មិត្តភក្តិ
: 10
: 471
: 317
: 1,586
: 2,560
: 72,945
: 77,452
: 1,004,574

កសិករ​គំរូ​កម្ពុជា ​ឈួន សុផាន់​​​ ចេះ​ផលិត​ម៉ាស៊ីន​ច្រូត​ស្រូវ​ (04/04/2013 15:12:25)

ក្រ​សូង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ ​នៃ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា ​តាម​ការ​កត់​សម្គាល់​ ឥឡូវ​នេះ​ប្រ​ជា​កសិករ​ខ្មែរ​ បាន​និង​កំពុង​តែ​ឈាន​ទៅ​ប្រើ​ប្រាស់​គ្រឿង​យន្ត​ ជា​មធ្យោ​បាយ​ធ្វើ​កសិកម្ម​ច្រើន​ឡើងៗ​ នៅ​ទូ​ទាំង​ប្រទេស​។

ក្រ​សួង​នេះឲ្យ​ដឹង​ថា ការ​ងារ​ភ្ជួរ​រាស់​ដោយ​គ្រឿង​យន្ត​កសិកម្ម ​ត្រូវ​បាន​ធ្វើឡើង​នៅលើ​ផ្ទៃដី​ត្រឹម​តែ​៤​ ​សែន​ហិក​តា​ទេ ​តែ​មក​ដល់​ឆ្នាំ​២០១០​នេះ​ ការ​ងារ​ភ្ជួរ​រាស់​ដោយ​គ្រឿង​យន្ត​កសិកម្ម ​បាន​ឈាន​ទៅ​ដល់​ប្រមាណ​១,៧​លាន​ហិកតា​ ​គឺ​កើន​ឡើង​ចំនួន​ ៤,២៥​ដង ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ការ​កើន​ឡើង​នូវ​ការ​ប្រើ​ គ្រឿង​យន្ត​សម្រាប់​វិស័យ​កសិកម្ម​នេះ ​មួយ​ផ្នែក​ដោយ​សារ ​វិស័យ​កសិ​កម្ម​​មាន​ការ​រីក​ចម្រើន ​និង​មួយ​​ផ្នែកទៀត ​ការ​ប្រើ​កម្លាំង​មនុស្ស ​សម្រាប់​​វិស័យ​នេះ ​មាន​ការ​ធ្លាក់​ចុះ​ថយ ​ដោយ​សារ​ពលករ​ជា​ច្រើន​ងាក​ទៅ​ធ្វើ​ការ​នៅក្នុង​វិស័យ​សំណង់ ​និង​វិស័យ​កាត់ដេរ​ព្រម​​​ទាំង​​ការ​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការ​នៅ​ក្រៅ​ ប្រទេស​។

ដើម្បី​បំពេញ​កង្វះ​ខាត​កម្លាំង​ពលករ​នេះ ​គ្រឿង​យន្ត​កសិកម្ម​រឹតតែ​ត្រូវ​ការ​ចាំ​បាច់​​សម្រាប់ការ​ធ្វើ​កសិកម្ម​នៅ​កម្ពុជា​។

ឈួ ​ន សុផា​ន់ ដែល​ជា​កសិករ​គំរូ​រស់នៅ​ភូមិ​អូរអំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ខេត្ដ​បន្ទាយមានជ័យ បាន​ធ្វើការ​កែ​ច្នៃ​គ្រឿង ចក្រ​ច្រើន​ប្រភេទ​យក​មក​ផ្គុំឲ្យកើត​ទៅ​ជា ម៉ាស៊ីន​ច្រូត​ស្រូវ​ស្វ័យប្រវត្ដិ ។ ការ​បង្កើត​ម៉ាស៊ីន​ច្រូត​ស្រូវ​ថ្មី​នេះ​ឡើង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន ​។​